ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អ៊ុយក្រែនសង្ឃឹមរស់តិច បើគ្មានការគាំទ្រពីអាមេរិក
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី បានឲ្យដឹងថា អ៊ុយក្រែនអាចមានអនាគតមិនច្បាស់លាស់សង្ឃឹមរស់តិចណាស់ បើមិនមានការគាំទ្របន្តពីសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ក្នុងសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ NBC កាលពីថ្ងៃទី១៤កុម្ភៈ លោក ហ្សេលេនស្គី បាននិយាយថា «ស្ថានការណ៍កំពុងពិបាកខ្លាំងណាស់» ហើយការគាំទ្រដោយផ្នែកយោធា និងហិរញ្ញវត្ថុពីអាមេរិក គឺជាកត្តាសំខាន់សម្រាប់ការរស់រានមានជីវិតរបស់អ៊ុយក្រែន។
នៅកិច្ចប្រជុំទីក្រុង Munich អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី អំពីដំណោះស្រាយការទូតសម្រាប់សង្គ្រាម។ លោក ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែនត្រូវតែទទួលបាន«ការធានាសន្តិសុខ» មុនពេលចូលរួមក្នុងការចរចាជាមួយរុស្ស៊ី ដើម្បីចៀសវាងការឈ្លានពានបន្ថែមទៀត។
រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងដាក់លក្ខខណ្ឌលើជំនួយយោធាបន្ថែម ដោយផ្អែកលើផលប្រយោជន៍សេដ្ឋកិច្ច សម្រាប់សហរដ្ឋអាមេរិក។ ជាឧទាហរណ៍ លោក ត្រាំ អាចនឹងទាមទារឲ្យអ៊ុយក្រែនផ្តល់សិទ្ធិប្រើប្រាស់ធនធានរ៉ែដ៏មានតម្លៃ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក អាមេរិកបានសន្យាផ្ដល់ជំនួយយោធាចំនួនប្រមាណ ៤៥ពាន់លានដុល្លារ ដោយរួមបញ្ចូលនូវប្រព័ន្ធអាវុធ ការបណ្តុះបណ្តាល និងការគាំទ្រព័ត៌មានសម្ងាត់។ ទោះយ៉ាងណា តាមសេចក្តីថ្លែងការណ៍ថ្មីៗពីលោក ត្រាំ និងមន្រ្តីអាមេរិក ការបន្តផ្តល់ជំនួយអាចមិនត្រូវបានធានាទៀតទេ ដែលអាចធ្វើឲ្យស្ថានភាពសង្គ្រាមនៅអ៊ុយក្រែនកាន់តែអាសន្ន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


