ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ៖ រុស្ស៊ីនឹងមិនធ្វើសង្គ្រាមជាមួយណាតូឡើយ!
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញទំនុកចិត្តថា រុស្ស៊ីនឹងមិនចូលរួមក្នុងជម្លោះយោធាជាមួយអង្គការណាតូឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗ លោក ត្រាំ បានសម្តែងការមិនយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី ដែលថា រុស្ស៊ីអាចនឹងកំណត់គោលដៅលើប្រទេសណាតូនាពេលខាងមុខ។
លោក ត្រាំ បានពន្យល់ថា ការរំពឹងទុករបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ គឺជាកត្តាសំខាន់ដែលនាំទៅដល់ការឈ្លានពានឆ្នាំ២០២២ អ៊ីចឹងហើយអាមេរិកគួរតែជៀសវាងបង្ហាញការគាំទ្រសម្រាប់សមាជិកភាពណាតូរបស់អ៊ុយក្រែន។
បន្ថែមពីលើការអត្ថាធិប្បាយរបស់លោកលើរុស្ស៊ី លោក ត្រាំ ក៏បានលើកឡើងពីឆន្ទៈក្នុងការអនុញ្ញាតឲ្យបណ្តាប្រទេសអឺរ៉ុបទិញអាវុធដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនផងដែរ។ វិធានការនេះ នឹងអាចផ្តល់លទ្ធភាពឲ្យអ៊ុយក្រែន បន្តប្រើប្រាស់ឧបករណ៍យោធារបស់អាមេរិក ទោះបីជាអាមេរិកដកការគាំទ្រផ្នែកយោធាដោយផ្ទាល់សម្រាប់ប្រទេសនេះក៏ដោយ។ យោងតាម Bloomberg រដ្ឋបាលលោក ត្រាំ បាននិងកំពុងលើកទឹកចិត្តសម្ព័ន្ធមិត្តអឺរ៉ុបឲ្យទិញអាវុធ និងសម្ភារៈយោធារបស់អាមេរិក ដើម្បីរក្សាភាពស្អិតរមួតរបស់ណាតូ។
គំនិតផ្តួចផ្តើមនេះ ធ្វើឡើងតាមសំណើរបស់ក្រសួងការបរទេសអាមេរិកសម្រាប់បណ្តាប្រទេសអឺរ៉ុបអំពីសព្វាវុធ កងទ័ពរក្សាសន្តិភាព និងវិធានការសន្តិសុខដែលពួកគេអាចផ្តល់ឲ្យអ៊ុយក្រែន ហើយក៏ជាផ្នែកនៃការធានាសន្តិសុខដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា កន្លងមកលោក ហ្សេលេនស្គី បានលើកឡើងថា រុស្ស៊ីអាចរៀបចំខ្លួនក្នុងការឈ្លានពានប្រឆាំងនឹងប្រទេសណាតូនៅដើមឆ្នាំ២០២៦។ ការអះអាងនេះ បានធ្វើតាមការព្រមានពីទីភ្នាក់ងារស៊ើបការណ៍ការពារជាតិដាណឺម៉ាកដែលកាលពីថ្ងៃទី១១ខែកុម្ភៈបានកត់សម្គាល់ថា រុស្ស៊ីអាចត្រៀមខ្លួនសម្រាប់សង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុបក្នុងរយៈពេល ៥ឆ្នាំទៀត បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានផ្អាកឬបញ្ចប់ ហើយណាតូមិនបានពង្រឹងសមត្ថភាពការពារខ្លួន។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា បើរុស្ស៊ីវាយប្រហារណាតូនៅពេលបច្ចុប្បន្ន នោះរុស្ស៊ីនឹងទទួលបរាជ័យជាក់ជាមិនខាន ប៉ុន្តែបើទៅប៉ុន្មានឆ្នាំខាងមុខវិញ ការគំរាមកំហែងនេះនឹងកើនឡើងខ្លាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


