ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្ស៊ី ទៅដល់ចិន ដើម្បីធ្វើសមយុទ្ធ ចំពេលសភាពការណ៍ពិភពលោក កំពុងក្តៅ
នាវាចម្បាំងរុស្ស៊ី បានទៅដល់ប្រទេសចិនហើយ សម្រាប់ការធ្វើសមយុទ្ធប្រចាំឆ្នាំ ខណៈលំហាត់នេះ កើតឡើងចំពេលសភាពការណ៍ពិភពលោកកំពុងក្តៅ ចំណែកស្ថានភាពភូមិសាស្រ្តនយោបាយសកល ក៏កំពុងស្ថិតក្នុងភាពមិនប្រាកដ ប្រជា។

តាមការបញ្ជាក់ពីក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ នាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវថ្នាក់ Slava ឈ្មោះ Varyag, នាវាចម្បាំងធុនតូច Surovy, នាវាមុជទឹកវាយប្រហារធុនធំដំណើរការដោយម៉ាស៊ីនម៉ាស៊ូត-អគ្គិសនីថ្នាក់ Kilo ឈ្មោះ Ufa និងនាវាជួយសង្គ្រោះ Igor Belousov បានទៅដល់កំពុងផែ Qingdao នៃប្រទេសចិន កាលពីចុងសប្តាហ៍ ដើម្បីចូលរួមសមយុទ្ធ Sea-2026។
ចំណែកភាគីចិន មានការចូលរួមពីនាវាចម្បាំងបំពាក់មីស៊ីលនាំផ្លូវ Kaifeng និង Anshan, នាវាចម្បាំងធុនតូច Wuhu, នាវាផ្គត់ផ្គង់ Kekexilihu, នាវាជួយសង្គ្រោះនាវាមុជទឹក Yangchenghu និងនាវាមុជទឹកមួយគ្រឿងទៀត ដែលមិនត្រូវបានបញ្ចេញឈ្មោះ។

ក្រសួងការពារជាតិរុស្ស៊ី បញ្ជាក់ថា កងទ័ពជើងទឹកទាំងពីរ ដោយមានការគាំទ្រពីកងទ័ពអាកាស នឹងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ លំហាត់សមយុទ្ធប្រឆាំងនាវាមុជទឹកនិងការពារអាកាស ព្រមទាំងលំហាត់សមយុទ្ធបាញ់គ្រាប់ពិតផងដែរ។
ដោយឡែក ក្រសួងការពារជាតិចិន ក៏ចេញសេចក្តីថ្លែងការណ៍ដែរថា សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងកងទ័ពទាំងពីរ ជាមួយគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

សូមជម្រាបថា សមយុទ្ធ Sea-2026 គឺជាលំហាត់យោធាប្រចាំឆ្នាំ រវាងចិននិងរុស្ស៊ី ដែលប្រទេសទាំងពីរ ធ្វើជាសហម្ចាស់ផ្ទះ ចាប់តាំងពីឆ្នាំ ២០១២មក។ សម្រាប់ឆ្នាំនេះ សមយុទ្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែកក្កដា៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


