ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រតិកម្មខ្លាំងៗទៅផែនការរបស់អង់គ្លេស ដែលចង់ដាក់ទ័ពចូលអ៊ុយក្រែន
ថ្លែងក្រោយចប់កិច្ចប្រជុំជាមួយមេដឹកនាំអឺរ៉ុប កាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz បានប្រតិកម្មតបទៅផែនការរបស់រដ្ឋាភិបាលទីក្រុងឡុងដ៍ ក្នុងការបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងបេសកកម្មរក្សាសន្តិភាព ដោយនិយាយថា លោកមិនពេញចិត្តសោះចំពោះគម្រោងនេះ ហើយវាពិតជាមិនសមឡើយ។

មុននេះមួយថ្ងៃ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីជំហរនិងប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន ដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់។
ក្នុងនោះលោក Starmer ក៏ទទួលស្គាល់ដែរថា «វាពិតជាពិបាកទទួលយកដែលខ្ញុំមានទំនួលត្រូវក្នុងការដាក់ទ័ពអង់គ្លេស នៅលើផ្លូវដ៏គ្រោះថ្នាក់ ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខរបស់អ៊ុយក្រែន គឺដូចជាការជួយធានាសន្តិសុខនៃទ្វីបរបស់យើង និងសន្តិសុខរបស់ប្រទេសនេះផងដែរ»។

យ៉ាងណាក្តី ជុំវិញរឿងរ៉ាវនេះ បើយោងតាមសារព័ត៌មាន Politico, អធិកាបតីអាល្លឺម៉ង់ បានប្រតិកម្មខ្លាំងៗដោយនិយាយថា លោកធុញទ្រាន់ដែលត្រូវមកនិយាយអំពីការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន ក្រោយចប់សង្គ្រាម។ វាដូចជាសមសោះ ដែលត្រូវលើកយករឿងនេះមកជជែក ទាំងដែលផែនការសន្តិភាពមិនដឹងនៅឯណាផង។
ការលើកឡើងរបស់លោក Scholz គឺមុនពេលគណៈប្រតិភូរុស្ស៊ីនិងអាមេរិក ជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយសន្តិភាព ចំពោះសង្គ្រាមនៅអ៊ុយក្រែន ទាំងដែលគ្មានវត្តមានទីក្រុងកៀវ ចូលរួម។

ពាក់ព័ន្ធជំនួបនេះដែរ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសក្តែងៗថា ទីក្រុងកៀវ មិនទទួលស្គាល់លទ្ធផលនៃជំនួបនេះដាច់ខាត។ លោកអះអាងថា លោកមិនទទួលបានព័ត៌មានអ្វីទេអំពីកិច្ចចរចារកសន្តិភាពរវាងរុស្ស៊ីនិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះហើយទីក្រុងកៀវ នឹងមិនទទួលយកលទ្ធផលនៃជំនួបនេះដាច់ខាត។ អ៊ុយក្រែនគ្មានដឹងអ្វីសោះចំពោះកិច្ចពិភាក្សានេះ ហើយបើចង់ឲ្យអ៊ុយក្រែនទទួលស្គាល់លទ្ធផល លុះត្រាតែជំនួបនោះមានអ៊ុយក្រែន ចូលរួមដែរ។ ដរាបណាអ៊ុយក្រែន មិនមានវត្តមានក្នុងកិច្ចចរាចសន្តិភាព នោះអ៊ុយក្រែន នឹងនៅតែមិនទទួលស្គាល់លទ្ធផល។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោកពូទីន គឺលោក Yury Ushakov គឺជាគណៈប្រតិភូរុស្ស៊ី សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិកដែលមានគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio ហើយក៏មានការចូលរួមពីសំណាក់ប្រេសិតលោក ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស៖ អាមេរិកត្រូវឈរក្រោយខ្នងអ៊ុយក្រែន ដើម្បីកម្លារុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


