Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖ អាមេរិកកុំ​ចេះលូក​ដៃ ​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​ចិន-ថៃ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថា សហរដ្ឋ​អាមេរិក​មិនមាន​សិទ្ធ​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហ​ប្រតិបត្តិការ​​រវាង​ចិន និង​ប្រទេស​ថៃ ដែល​មាន​គោល​បំណង​បង្ក្រាប​សកម្មភាព​​ឆ្លង​ដែន​ខុស​ច្បាប់ នោះ​ឡើយ។

លោក Lin Jian (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lin បាន​លើក​ឡើង​​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧​ខែ​មីនា​ថា កិច្ចសហប្រតិបត្តិការបែបនេះ គឺជាការអនុវត្តធម្មតា ដើម្បីដោះស្រាយឧក្រិដ្ឋកម្ម ដូចជា ការរត់ពន្ធ ហើយមិនគួរមាននិន្នាការនយោបាយពីភាគីខាងក្រៅ​ទេ។

សេចក្តីថ្លែងការណ៍នេះ កើតឡើងចំពេលដែល​អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីថៃ បន្ទាប់ពីការនិរទេសបុរសជនជាតិអ៊ុយហ្គួរ​យ៉ាងហោចណាស់ ៤០នាក់ពីប្រទេសថៃទៅកាន់ប្រទេសចិន។ អាមេរិកបានសម្តែងការព្រួយបារម្ភថា បុគ្គលទាំងនោះ​អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញនៅពេលពួកគេត្រឡប់​ទៅ​ចិន​វិញ។ ជាការឆ្លើយតប ថៃបានបញ្ជាក់ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានធានាសុវត្ថិភាព​ជនជាតិ​អ៊ុយហ្គួរ​​ និងផែនការត្រួតពិនិត្យសុខុមាលភាពរបស់ពួកគេ។

ចិន និងថៃ បាននឹងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការក្លែងបន្លំតាមទូរគមនាគមន៍ ការលេងល្បែងអនឡាញ និងការជួញដូរមនុស្ស។ លោក Lin បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់​ចិន ក្នុងការធ្វើការជាមួយ​ថៃ និងប្រទេសជិតខាងផ្សេងទៀត ដើម្បីការពារសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋពួកគេ។

រដ្ឋាភិបាលចិន បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​​ថា អង្គភាពខាងក្រៅមិនគួរធ្វើនយោបាយ ឬជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងទ្វេភាគីទាំងនេះទេ ព្រោះវាជាកត្តាចាំបាច់សម្រាប់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​ថៃ ជុំវិញ​ការធ្វើមាតុភូមិនិវត្តន៍ជនជាតិអ៊ុយហ្គួរទៅចិនវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម