Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លើលោកនេះ មានតែ Trump ម្នាក់គត់ ដែលអាចពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបាន

បានផុស

នៅ

ស្របពេលគណៈប្រតិភូអាមេរិក-រុស្ស៊ី បញ្ចប់កិច្ចពិភាក្សាគ្នានៅទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio អះអាងថា លើលោកនេះ មានតែលោកប្រធានាធិបតី Donald Trump តែគ្មានគត់ដែលអាច ពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងនាំមកនូវសន្តិភាពបាន។

លោក Trump (ឆ្វេង) ជាមួយលោក Rubio​ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ លោក Rubio និយាយថា មានតែការចរចាគ្នាប៉ុណ្ណោះទើបអាចបញ្ចប់ជម្លោះនេះបាន វាមិនអាចចប់តាមរយៈមធ្យោបាយយោធានោះទេ ហើយលោក Trump ជាមេដឹកនាំតែមួយរូបគត់លើលោក ដែលអាចនាំភាគីទាំងសងខាង ឲ្យចូលមកកាន់តុចរចាបាន។

យ៉ាងណាក្តី ស្របពេលជាមួយគ្នានោះ លោក Rubio បានស្តីបន្ទោសទៅរដ្ឋាភិបាលបរទេសជាច្រើន ថាកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ក្នុងការនាំសន្តិភាពឲ្យរុស្ស៊ី-អ៊ុយក្រែន ដ្បិតតែលោកមិនបញ្ចេញឈ្មោះថាមានប្រទេសណាខ្លះក៏ដោយ។

លោក Rubio​ (រូបថត៖ Reuters)

កាលពីថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់រុស្ស៊ីនិងអាមេរិក បានចរចាគ្នារយៈពេល១២ម៉ោង ក្នុងទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើដំណោះស្រាយជម្លោះនៅអ៊ុយក្រែននិងធានាសន្តិសុខនៅសមុទ្រខ្មៅ ប៉ុន្តែភាគីទាំងពីរ មិនទាន់បញ្ចេញព័ត៌មានលម្អិតឬប្រកាស អំពីលទ្ធផលនៃជំនួបនោះទេ។

មុននេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានប្រាប់ទៅសារព័ត៌មាន CBS ថា ភាគីទាំងពីរនឹងពិភាក្សាគ្នាលើបទឈប់បាញ់នៅសមុទ្រខ្មៅ និងកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឲ្យបទឈប់បាញ់ពេញលេញមួយ លេចចេញជារូបរាង។

លោក Mike Waltz (រូបថត៖ Reuters)

បើសិនជាបទឈប់បាញ់នៅសមុទ្រខ្មៅ បានសម្រេចមែននោះ វានឹងអនុញ្ញា​តឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន អាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិនិងប្រេងឥន្ធនៈ ហើយធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មី បន្ទាប់ពីការរាំងស្ទះចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២មក។

បញ្ហា​បទ​ឈប់​បាញ់​លើ​ដែន​សមុទ្រនេះ ក៏​ត្រូវ​បានលោក Trump លើក​ឡើង​ក្នុង​អំឡុងកិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin កាលពីសប្តាហ៍មុនដែរ ដោយប្រធានាធិបតី​រុស្ស៊ី​ ​គាំទ្រ​គំនិត​នេះ ហើយ​យល់ព្រម​ផ្តួចផ្តើម​ការចរចា​លើ​សេចក្តីលម្អិត​នៃ​បទឈប់បាញ់មួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ នាទីutes មុន

ពលរដ្ឋស្នេីលោក​អធិការ​ស្រុកបង្ក្រាប​ទីតាំងល្បែង​អនឡាញ ដែល​កំពុង​ដំណេីរការ​នៅ​ស្រុក​បាទី

កីឡា១៧ នាទីutes មុន

កីឡាករ​ ធន់​ ស៊ីហុង​៖ បើ​គ្មាន​លោក​គ្រូ​ ធន់​ សុភា​ ក៏​ខ្ញុំ​មិន​មាន​​ការ​ជោគជ័យ​ដូច​ពេល​នេះ​ដែរ​

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាស្រី៣ដួង ត្រូវគេចាត់ថ្នាក់ជា រាជិនីយំសម​បំផុត​ ​ក្នុងភាពយន្ត​ភាគកូរ៉េ

សេដ្ឋកិច្ច៥០ នាទីutes មុន

អាជីវករផ្សារអូរឫស្សី ប្រាប់ថា​ការលក់ដូរមានកំណើនតិចតួច ក្រោយចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ឥណ្ឌាប្រកាសជូនរង្វាន់ ២៣ ៤០០ដុល្លារអាមេរិក ឲ្យអ្នកផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង នៅកាស្មៀរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម