ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន៖ ការទិញ F-16 ពីអាមេរិក មិនមែនទុកសម្រាប់គំរាមប្រទេសណាមួយទេ
រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងនៅថ្ងៃទី៣ខែមេសាឆ្នាំ២០២៥នេះថា ការទិញយន្តហោះចម្បាំង F-16 ចំនួន ២០គ្រឿងពីសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទំនើបកម្មយោធារបស់ខ្លួនតែប៉ុណ្ណោះ ហើយមិនមានគោលបំណងគំរាមកំហែងដល់ប្រទេសណាមួយឡើយ រួមទាំងប្រទេសចិនផងដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បាននិយាយថា៖ «យើងចង់ធានាដល់សាធារណៈរដ្ឋប្រជាមានិតចិនថា ការទិញយន្តហោះចម្បាំង F-16 ដែលបានគ្រោងទុក ទៅកាន់ឃ្លាំងអាវុធហ្វីលីពីន មិនប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទីបីណាមួយទេ»។
កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ផ្នែកយោធាដល់ហ្វីលីពីន ដោយរួមបញ្ចូលយន្តហោះ F-16 ចំនួន ២០គ្រឿងដែលមានតម្លៃប្រហែល ៥,៥៨ពាន់លានដុល្លារ។
ការអនុម័តនេះ មានគោលបំណងពង្រឹងសមត្ថភាពល្បាតដែនទឹករបស់ហ្វីលីពីន និងធ្វើឲ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការរវាងយោធាអាមេរិក និងហ្វីលីពីន។
ការអនុម័តនេះទៀតសោតធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ទៅកាន់ទីក្រុងម៉ានីល ក្នុងអំឡុងពេលដែលលោកបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយហ្វីលីពីន និងបានសន្យាដាក់ពង្រាយសមត្ថភាពកម្រិតខ្ពស់ ដើម្បីពង្រឹងការទប់ស្កាត់ប្រឆាំងនឹងការគំរាមកំហែងរួមទាំងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។
សមុទ្រចិនខាងត្បូងនៅតែជាតំបន់ដែលមានជម្លោះជាមួយនឹងការទាមទារទឹកដីត្រួតស៊ីគ្នាដែលពាក់ព័ន្ធនឹងប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងហ្វីលីពីនផងដែរ។
តុលាការមជ្ឈត្តកម្មអន្តរជាតិ បានសម្រេចក្នុងឆ្នាំ២០១៦ថា ការទាមទារពង្រីកដែនទឹករបស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ ដែលជាការសម្រេចចិត្តដែលទីក្រុងប៉េកាំងមិនទទួលស្គាល់៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក បើកភ្លើងបៃតង លក់យន្តហោះចម្បាំងតម្លៃជាង ៥ពាន់លានដុល្លារឲ្យហ្វីលីពីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


