ព័ត៌មានអន្ដរជាតិ
អាមេរិក បើកភ្លើងបៃតង លក់យន្តហោះចម្បាំងតម្លៃជាង ៥ពាន់លានដុល្លារឲ្យហ្វីលីពីន
សហរដ្ឋអាមេរិក បានអនុម័តការលក់យន្តហោះចម្បាំង F-16 និងឧបករណ៍ពាក់ព័ន្ធ តម្លៃ ៥,៥៨ពាន់លានដុល្លារទៅឲ្យហ្វីលីពីន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

ការអនុម័តរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារទី១ខែមេសាឆ្នាំ២០២៥ រួមមាន យន្តហោះ F-16 ចំនួន ២០គ្រឿង ព្រមទាំងឧបករណ៍ពាក់ព័ន្ធ និងការបណ្តុះបណ្តាល។ ការលក់នេះគឺមានគោលបំណងពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសហ្វីលីពីននៅលើដែនសមុទ្រ និងធ្វើឲ្យប្រសើរឡើងនូវការការពារដែនអាកាសទប់ទល់នឹងសត្រូវ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានលើកឡើងថា ការលក់នេះនឹង «ធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូយុទ្ធសាស្ត្រ ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍»។
ការលក់ដែលបានស្នើឡើងគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការគាំទ្រសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសក្នុងការពង្រឹងសមត្ថភាពការពាររបស់ពួកគេ ខណៈពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងរបស់ចិន។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានប្តេជ្ញាថានឹង «បង្កើតការទប់ស្កាត់ឡើងវិញនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមការគំរាមកំហែងពីពួកកុម្មុយនិស្តចិន»។
សូមបញ្ជាក់ថា ជាច្រើនខែមកនេះ ហ្វីលីពីន និងចិន បានប្រឈមមុខដាក់គ្នាជាច្រើនលើកច្រើនដងនៅសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនៃផ្លូវទឹកដ៏សំខាន់ ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់ក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


