ព័ត៌មានអន្ដរជាតិ
នៅជប៉ុន សេវាកម្មបុណ្យសពចល័តតាមរថយន្តក្រុង ផ្ទុះការចាប់អារម្មណ៍ខ្លាំង
នៅក្នុងប្រទេសជប៉ុន ឡានក្រុងទេសចរណ៍មួយចំនួនត្រូវបានគេប្រើប្រាស់ឡើងវិញដោយផ្តល់សេវាបុណ្យសព ក្រោមស្លាកថា «មេត្តាករុណា» ដែលអាចឲ្យក្រុមគ្រួសារបានទៅលេងកន្លែងដ៏មានអត្ថន័យ ជាមួយមនុស្សជាទីស្រលាញ់ដែលបានទទួលមរណភាព។

ជាធម្មតា ប្រពៃណីក្នុងប្រទេសជប៉ុន នៅក្នុងពិធីបុណ្យសព អ្នកស្លាប់ត្រូវបានដឹកតាមឡានមួយប្រភេទឈ្មោះថា Hearse ទៅកាន់បូជនីយដ្ឋាន គឺ«កន្លែងបូជាសព ឬទីបញ្ចុះសព» ដោយមានអ្នកកាន់ទុក្ខតាមដង្ហែ។ ទោះជាយ៉ាងណា នៅកោះហុកកៃដូប្រទេសជប៉ុន រថយន្តក្រុងដឹកមឈូស ទទួលបានប្រជាប្រិយភាពក្លាយជាជម្រើសពិធីបុណ្យតែមួយគត់សម្រាប់គ្រួសារសព។
Hokuto Funeral Home in Sapporo ជាក្រុមហ៊ុនផ្តល់សេវាកម្មជួលឡានក្រុង ដោយការដាក់តម្លៃតាមចម្ងាយនៃការធ្វើដំណើរ។ សម្រាប់ការធ្វើដំណើរក្នុងចម្ងាយ ១០គីឡូម៉ែត្រ តម្លៃគឺ ១៧,៧៨០ យ៉េន (១២៥ ដុល្លារអាមេរិក) ជាមួយនឹងតម្លៃប្រែប្រួលខុសៗគ្នា អាស្រ័យលើរដូវរដូវរងា និងរដូវក្តៅ។ ការកក់ទុកអាចធ្វើឡើងតាមរយៈទូរស័ព្ទ ឬតាមរយៈគេហទំព័រ ហើយសេវាកម្មនេះមានលក់ផ្តាច់មុខនៅក្នុងកោះហុកកៃដូប៉ុណ្ណោះ។
ទោះបីយ៉ាងណា បើតាមក្រុមហ៊ុន រថយន្តក្រុងមាន៧ប្រភេទ អាចផ្ទុកមនុស្សបាន៤០នាក់ និងមឈូសមួយ។ នៅក្នុងឡានក្រុងដែលមាន ១៥កៅអី សាច់ញាតិអាចអង្គុយក្បែរមឈូស ខណៈដែលទីតាំងធំមួយមានបន្ទប់ពិសេសសម្រាប់ដាក់មឈូស។ នៅថ្ងៃបុណ្យសព ក្រុមគ្រួសារ និងមិត្តភ័ក្តិអាចឡើងឡាន ដើម្បីទៅមើលទីតាំងដែលរក្សាទុកនូវអនុស្សាវរីយ៍ដ៏ស្និទ្ធស្នាលជាមួយអ្នកស្លាប់។
ដោយឡែក លោក Takao Muramoto ស្ថាបនិកឡានក្រុងសម្រាប់ដឹកសពធ្វើដំណើរ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Memoir Holdings បានសង្កត់ធ្ងន់ដែរថា ការរៀបចំពិធីបុណ្យសព ជារឿយៗអាចមានច្រើនលើសលប់ ដែលធ្វើឲ្យក្រុមគ្រួសារមានឱកាសតិចតួច ក្នុងការនិយាយលាគ្នាឲ្យបានត្រឹមត្រូវ។
លោក Muramoto បន្ថែមថា «មនុស្សជាច្រើនដែលបានទទួលមរណភាពបានធ្លាក់ខ្លួនឈឺ និងដេកលើគ្រែក្នុងរយៈពេលយូរ ហើយខ្ញុំជឿថា ពួកគេក៏ប្រាថ្នាចង់ជួបនូវភាពរីករាយដ៏សាមញ្ញនៃជីវិត ដូចជាការឃើញផ្កាសាគូរ៉ាជាដើម»។
ក្រុមហ៊ុន Memoir Holdings បាននិយាយបន្ថែមទៀតថា វាអាចធ្វើទៅបានសម្រាប់ក្រុមគ្រួសារដើម្បីគោរពតាមបំណងប្រាថ្នាទាំងនេះ ដោយផ្តល់ជូននូវបទពិសោធន៍ពិធីបុណ្យសពការធ្វើដំណើរេពេញមួយថ្ងៃ។ ជាងនេះទៅទៀត សេវាកម្មនេះបានផ្ដល់ជូននូវតម្លៃ ៥២៨,០០០ យ៉េន (៣៧០០ ដុល្លារអាមេរិក) រួមមានឡានក្រុង សេវាបុណ្យសព និងបូកបញ្ចូលកញ្ចប់អាហារ។ សម្រាប់ថ្លៃបន្ថែមទៀត គ្រួសារអាចកក់ឡានក្រុងសម្រាប់គេងរួមគ្នា ជាមួយសពបានដូចគ្នា។ ការធ្វើដំណើររួមមានទីតាំងសំខាន់ៗ ដូចជាស្រុកកំណើត កន្លែងធ្វើការ សាលារៀន ឬកន្លែងដែលពួកគេប្រាថ្នាចង់ទៅលេងជាមួយអ្នកស្លាប់។
យ៉ាងណាមិញ ពិធីបុណ្យសពធ្វើដំណើររបស់កោះហុកកៃដូ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសប្រទេសជប៉ុន។ អ្នកប្រើបណ្ដាញសង្គមម្នាក់បានកត់សម្គាល់ថា ដំណើរលាគ្នានេះជាមួយអ្នកស្លាប់ ក៏អាចបម្រើជាបទពិសោធន៍ព្យាបាលអ្នកដែលនៅរស់រានមានជីវិត។ តាមអ្វីដែលពួកគេបានឮ ពិធីបុណ្យសពធ្វើដំណើរ គឺជាអ្វីដែលអ្នកអាចរកបានតែនៅក្នុងកោះហុកកៃដូ។ ពួកគេក៏សង្ឃឹមថា នឹងឃើញសេវាពិធីបុណ្យសពប្រកបដោយភាពមេត្តាបែបនេះ នៅកន្លែងផ្សេងទៀត៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភោជនីយដ្ឋានមួយនៅសៀងហៃ ច្នៃម្ហូបនិងបង្អែម ចេញពីលាមកដំរី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


