ព័ត៌មានអន្ដរជាតិ
ភោជនីយដ្ឋានមួយនៅសៀងហៃ ច្នៃម្ហូបនិងបង្អែម ចេញពីលាមកដំរី
Mixue’s Culinary Notes ដែលជាអ្នកសរសេរប្លុកអាហារដ៏ពេញនិយម និងមានអ្នកតាមដានជាង ៤០០,០០០នាក់នៅលើ RedNote បានចែករំលែកវីដេអូដ៏គួរឲ្យចាប់អារម្មណ៍អំពីការផ្សងព្រេងភ្លក់ម្ហូបរបស់នាង នៅក្នុងការបង្ហោះមួយថា «ភោជនីយដ្ឋានថ្មីរបស់សៀងហៃ រុញច្រានដែនកំណត់នៃភាពឆ្កួតឆ្កួតលីលា» ។

នៅក្នុងការបង្ហោះ អ្នកសរសេរប្លុកបានរៀបរាប់លម្អិត ហើយណែនាំមុខម្ហូបពិសេសរបស់ភោជនីយដ្ឋានថា អ្នកទទួលទានអាហារ ត្រូវយកស្លឹកឈើដែលបេះពីចំការមួយ មកជ្រលក់ក្នុងទឹកជ្រលក់ ហើយញ៉ាំវាឆៅ ខណៈពេលដែលអ្នកបម្រើម្នាក់ បានពន្យល់ពីគំនិតនៃម្ហូបបែបចម្រុះក្នុងហាង។
ក្នុងពេលទទួលទានអាហារ ភ្ញៀវត្រូវបានទទួលទាននូវមុខម្ហូបប្លែកៗជាច្រើនមុខ ជាឧទាហរណ៍ ភ្ញៀវត្រូវអញ្ជើញឲ្យលិទ្ធទឹកឃ្មុំ និងលំអងពីថ្ម។ ម្ហូបមួយមុខទៀត គឺជាចានដែលមានទឹករំអិលខ្មៅផលិតយ៉ាងប៉ិនប្រសប់ ដើម្បីធ្វើត្រាប់តាមក្លិនរបស់ផ្កាប៉ារ៉ាស៊ីត Rafflesia ។ Rafflesia គឺជាប្រភេទ ផ្កាបិសាច ឬផ្កាដែលមានក្លិនដូចសាកសពរលួយ ដោយសារតែធម្មជាតិប៉ារ៉ាស៊ីត និងក្លិនមិនល្អដែលវាបញ្ចេញ។
មិនតែប៉ុណ្ណោះ នៅមានបង្អែមដ៏ពិសេសមួយដែលមានឈ្មោះថា ផ្កានៅក្នុងលាមកដំរី ។ មុខម្ហូបប្រកបដោយភាពច្នៃប្រឌិតនេះមានមូលដ្ឋានពីលាមកសុទ្ធសាធ ដែលស្រដៀងនឹងនំប៉័ងក្រៀម តុបតែងដោយទឹកអប់រុក្ខជាតិ តំណាប់ផ្លែឈើ លំអងផ្កា និងក្រែមទឹកឃ្មុំ។

លាមកដំរីសម្បូរទៅដោយជាតិសរសៃរុក្ខជាតិ ដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងផលិតផលផ្សេងៗជាច្រើន រួមទាំងការផលិតក្រដាស A4 ផងដែរ។ ច្បាប់អនាម័យចំណីអាហាររបស់ប្រទេសចិនចែងថា អាហារត្រូវតែគ្មានជាតិពុល គ្មានការបង្កគ្រោះថ្នាក់ និងបំពេញតាមស្តង់ដារអាហារូបត្ថម្ភ ប៉ុន្តែអ្នកបរិភោគមិនប្រាកដថា តើបង្អែមដែលធ្វើពីលាមកដំរី ទោះបីត្រូវបានសម្លាប់មេរោគក៏ដោយ តើបទប្បញ្ញត្តិទាំងនេះត្រូវបានអនុវត្តដែរឬទេ?
យ៉ាងណាមិញ មុខម្ហូបនិងបង្អែមដ៏ប្លែកនេះ បានធ្វើឲ្យអ្នកលេងអ៉ិនធើណេតជាច្រើនមានការភ្ញាក់ផ្អើល និងផ្ទុះការជជែកវែកញែកយ៉ាងទូលំទូលាយ ព្រមទាំងមានមតិចម្រុះយ៉ាងច្រើន។ អ្នកខ្លះបានបញ្ចេញមតិថា នេះជារឿងគួរឲ្យស្អប់ខ្ពើម និងគួរឲ្យខ្លាច។ ពួកគេក៏មកមកពីខេត្តយូណានដែរ ប៉ុន្តែមិនធ្វើម្ហូបអាហារចេញពីលាមកដំរីទេ។ ក្នុងពេលដែលអ្នកផ្សេងទៀតបានបន្ថែមដែរថា អ្នកមានលុយគេពេញនិយមទទួលទាននូវម្ហូបប្លែកៗ ជាពិសេសមុខម្ហូបដែលគ្មានដាក់លក់លើទីផ្សារ។
តាមទស្សនៈមួយផ្សេងទៀតបានបញ្ចេញមតិថា៖ «នេះមិនមែនជាភោជនីយដ្ឋានធម្មតាទេ វាដូចជាកន្លែងពិសោធន៍ថ្មីជាង។ ប្រសិនបើមនុស្សកំពុងស្វែងរកបទពិសោធន៍ធ្វើម្ហូបប្លែកៗ វាពិតជាមានតម្លៃក្នុងការសាកល្បងអាហារបែបនេះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម បិទរោងចក្រផលិតសណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុពុល អាចឲ្យមនុស្សស្លាប់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


