ព័ត៌មានអន្ដរជាតិ
តុលាការចិនកាត់ទោសប្រហារជីវិតបុរសដែលចាក់សម្លាប់សិស្សសាលាជប៉ុនកាលពីឆ្នាំមុន
តុលាការចិនបានកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលបានចាក់សម្លាប់ក្មេងប្រុសម្នាក់ ខណៈដែលក្មេងប្រុសកំពុងធ្វើដំណើរទៅសាលាជប៉ុននៅទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិនកាលពីខែកញ្ញាឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២២ខែមេសានេះ។

បើតាមស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំង ស្ថានទូតជប៉ុនត្រូវបានជូនដំណឹងអំពីការកាត់ទោសប្រហារជីវិតនេះដោយក្រសួងការបរទេសរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ។
តាមការេជូនដំណឹងនេះ លោក Zhong Changchun អាយុ៤០នាក់ ត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមករា ពីបទសម្លាប់ក្មេងប្រុស ដែលជាកូនប្រុសរបស់ឪពុកជនជាតិជប៉ុន និងម្តាយជាជនជាតិចិន នៅជិតសាលាជប៉ុនមួយក្នុងទីក្រុងភាគខាងត្បូង។ លោក មិនបានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះទេ។
គួររម្លឹកថា បុរសនេះមកពីខេត្ត Jiangxi បានទិញកាំបិតតាមប្រព័ន្ធអ៊ីនធឺណិតមុនធ្វើការចាក់សម្លាប់នេះនៅទីក្រុង Shenzhen ខេត្ត Guangdong បណ្ដាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំបានស្លាប់នៅថ្ងៃបន្ទាប់ពីរងរបួស។
ការចាក់សម្លាប់នេះក៏បានកើតឡើងក្នុងខួបលើកទី៩៣ នៃការទម្លាក់គ្រាប់បែករបស់ជប៉ុនលើផ្លូវដែកក្បែរទីក្រុង Shenyang និងនាំឱ្យជប៉ុនឈ្លានពានភាគឦសាននៃប្រទេសចិន។

ជាមួយគ្នានេះកាលពីសប្តាហ៍មុន បុរសជនជាតិចិនម្នាក់ក៏ត្រូវបានកាត់ទោសប្រហារជីវិតផងដែរ ពីបទសម្លាប់ស្រ្តីជនជាតិចិនម្នាក់ និងរបួសជនជាតិជប៉ុនពីរនាក់ក្នុងការវាយប្រហារដោយកាំបិតកាលពីខែមិថុនាឆ្នាំមុននៅឯចំណតរថយន្តក្រុងរបស់សាលាជប៉ុននៅទីក្រុង Suzhou ក្បែរទីក្រុងសៀងហៃ។
គួរបញ្ជាក់ថាការវាយប្រហារដោយកាំបិតដ៏សាហាវចំនួនពីរនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍ជប៉ុនក្នុងប្រទេសចិន ខណៈពួកគេនៅតែមិនច្បាស់ថាហេតុអ្វីបានជាកុមារដែលចូលរៀននៅសាលាជប៉ុនត្រូវបានគេកំណត់គោលដៅនៅក្នុងករណីទាំងពីរនេះ។ ទីក្រុងតូក្យូបានស្នើម្តងហើយម្តងទៀតឱ្យទីក្រុងប៉េកាំងធានាសុវត្ថិភាពរបស់ជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសចិន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


