ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចោទអ្នកបើកតាក់ស៊ីនៅភូកេត រារាំងរថយន្តសង្គ្រោះបន្ទាន់
អ្នកបើកតាក់ស៊ីម្នាក់នៅក្នុងខេត្តភូកេត ប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងប្រញាប់ប្រញាល់ដឹកអ្នកជំងឺគាំងបេះដូងបញ្ជូនទៅមន្ទីរពេទ្យ ដែលបានបណ្ដាលឲ្យស្លាប់នៅតាមផ្លូវ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៩ខែមេសានេះ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពី លោក Pradit Dumlak អាយុ៦២ឆ្នាំ បានគាំងបេះដូង នៅក្នុងចម្ការទុរេនក្នុងសហគមន៍ Kamala ស្រុក Kathu ខេត្តភូកេត។ សាច់ញាតិបុរសដែលមានជំងឺបេះដូងបានហៅរថយន្តសង្គ្រោះពីមន្ទីរពេទ្យ Patong នៅវេលាម៉ោង៨និង១៥នាទីព្រឹក។ ពេលកំពុងបញ្ជូនអ្នកជំងឺនៅតាមផ្លូវរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានរារាំងដោយតាក់ស៊ី limousine នៅលើផ្លូវតូចចង្អៀតតាមផ្លូវទៅមន្ទីរពេទ្យ។
សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា អ្នកបើកតាក់ស៊ីមិនបានបើកផ្លូវទេ ខណៈរថយន្តសង្គ្រោះព្យាយាមបើកគេចពីរថយន្តដែលចត។ នៅពេលនោះ ក្រុមគ្រូពេទ្យកំពុងព្យាយាមជួយសង្គ្រោះបុរសចំណាស់នៅក្នុងឡាន។ គ្រូពេទ្យបានប្រកាសមរណភាពរបស់គាត់នៅម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ។
ក្រោយមកប៉ូលិសមូលដ្ឋានបានឆែកមើលវីដេអូកាមេរ៉ា ហើយហៅអ្នកបើកតាក់ស៊ីមកសួរចម្លើយ។ បន្ទាប់មកប៉ូលិសបានចោទប្រកាន់អ្នកបើកបរពីបទរារាំងរថយន្តសង្គ្រោះបន្ទាន់ និងរំលោភសិទ្ធិអ្នកជំងឺ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ