Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នៅតែបន្តស្ងាត់មាត់ដូចគេចុក ទោះ​មីយ៉ាន់ម៉ា ​បាញ់បោះ​គ្នា ផ្លាតគ្រាប់ចំផ្ទះពលរដ្ឋថៃក៏ដោយ

បានផុស

នៅ

ស្ថានការណ៍សង្គ្រាមនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានបន្តឡើងកម្តៅយ៉ាងខ្លាំងនៅរសៀលថ្ងៃទី៨ កក្កដា ឆ្នាំ២០២៦ នេះ ដោយសារការវាយប្រហារគ្នាដ៏​សាហាវ​រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមកងទ័ពប្រឆាំង បណ្តាលឱ្យមានគ្រាប់កាំភ្លើង​ផ្លាតចូលទឹកដីថៃ បង្កការភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយរបស់​សារព័ត៌មាន Amarin នៅក្នុងសមរភូមិដ៏ក្តៅគគុកនោះ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់ទាំងកាំភ្លើងយន្ត និងម៉ាស៊ីនបាញ់គ្រាប់បែកធុនធ្ងន់ បាញ់ស្រោចទៅលើភូមិឋាន​របស់ក្រុមកងទ័ពប្រឆាំង ដែលស្ថិតនៅជាប់នឹងព្រំដែនថៃ បណ្តាលឱ្យកងទ័ពទាំងសងខាងរងរបួស និងបាត់បង់ជីវិតជាច្រើននាក់។

យ៉ាងណាមិញ អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍នោះ គឺការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនម៉ោងនេះ បាន​បណ្ដាល​ឱ្យមានគ្រាប់កាំភ្លើង​ជាច្រើនគ្រាប់ ហោះផ្លាតរំលងខែ្សបន្ទាត់ព្រំដែន ទៅ​ធ្លាក់ចំ​ផ្ទះសម្បែងរបស់ពលរដ្ឋថៃ នៅក្នុងភូមិ Huay Mahawong ស្រុក Mae Sot ខេត្ត Tak យ៉ាងពេញទំហឹង បណ្តាលឱ្យដំបូល និងកញ្ចក់ផ្ទះរបស់ស្រ្តីម្នាក់ឈ្មោះ Sunantha អាយុ ៥៧ឆ្នាំ បែកខ្ទេចខ្ទី និងធ្វើឱ្យអ្នកភូមិរត់ភៀសខ្លួនទាំងព្រលឹងចុងសក់។

ទោះបីជាមានគ្រាប់កាំភ្លើងសង្គ្រាមហោះមកយាយី និងបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋរបស់ខ្លួនដល់ក្នុងទឹកដីយ៉ាងណាក្តី ក៏ភាគីខាងថៃ រួមមានទាំងកងទ័ព និងអាជ្ញាធរគ្រប់គ្រង បែរជានៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ហ៊ានចាត់វិធានការក្តៅ ឬមានចំណាត់ការតបតណាមួយទៅលើភាគីមីយ៉ាន់ម៉ាទាល់តែសោះ។ ខាងភាគីថៃត្រឹមតែបានចេញមុខមកអំពាវនាវឱ្យប្រជាពលរដ្ឋរបស់ខ្លួនរត់រកកន្លែងពួន និងបញ្ជូនកម្លាំងត្រឹមតែដើរល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនតែប៉ុណ្ណោះ ដែលទង្វើនេះ បានបង្កើតជាចម្ងល់យ៉ាងខ្លាំងពីមហាជន ជុំវិញភាពទន់ជ្រាយនៃកិច្ចការពារអធិបតេយ្យភាពជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម