ព័ត៌មានអន្ដរជាតិ
ត្រាំ អំពាវនាវឲ្យមានបទឈប់បាញ់៣០ថ្ងៃរវាងអ៊ុយក្រែននិងរុស្ស៊ី ដោយព្រមានដាក់ទណ្ឌកម្មបន្ថែម
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយគំរាមកំហែងដាក់ទណ្ឌកម្មបន្ថែម បើបទឈប់បាញ់ត្រូវបានរំលោភបំពាន។

ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី៨ខែឧសភា បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបញ្ឈប់អរិភាព និងការផ្តួចផ្តើមការចរចាសន្តិភាព។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖ «ការពិភាក្សាជាមួយរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។ អាមេរិកអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃដោយឥតលក្ខខណ្ឌ។ បើបទឈប់បាញ់មិនត្រូវបានគោរព សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀត»។
លោក ត្រាំ បានបន្តទៀតថា៖ «ប្រទេសទាំងពីរនឹងត្រូវទទួលខុសត្រូវចំពោះការគោរពសន្តិភាពនៃការចរចាដោយផ្ទាល់ទាំងនេះ» ដើម្បីបញ្ឈប់ជម្លោះដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ប្រធានាធិបតី ហ្សេលេនស្គី បានស្វាគមន៍ចំពោះសំណើនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់អ៊ុយក្រែនក្នុងការចាប់ផ្តើមបទឈប់បាញ់ភ្លាមៗ និងចូលរួមការចរចាគ្រប់ទម្រង់។ លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ដែលអាចទុកចិត្តបាន និងមានរយៈពេលវែង អាចត្រួសត្រាយផ្លូវសម្រាប់សន្តិភាពយូរអង្វែង និងអាចជំរុញឲ្យរុស្ស៊ីបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនឲ្យយល់ព្រមដោយគ្មានលក្ខខណ្ឌ។
មេដឹកនាំអ៊ុយក្រែន បានរៀបរាប់ថា៖ «អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ពេញលេញដែលចាប់ផ្តើមនៅពេលនេះ ចាប់ពីពេលនេះតទៅ – ភាពស្ងៀមស្ងាត់រយៈពេល ៣០ថ្ងៃ។ ប៉ុន្តែវាត្រូវតែប្រាកដប្រជា។ គ្មានការវាយប្រហារដោយមីស៊ីល ឬយន្តហោះគ្មានមនុស្សបើក គ្មានការវាយប្រហាររាប់រយដងនៅជួរមុខនោះទេ»។
កន្លងមក សហរដ្ឋអាមេរិកបានផ្អាកការផ្តល់ជំនួយផ្នែកយោធា និងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន ប៉ុន្តែបានយល់ព្រមបន្តការគាំទ្រ បន្ទាប់ពីអ៊ុយក្រែនទទួលយកសំណើបទឈប់បាញ់។ ការបន្តផ្តល់ជំនួយនេះទៀតសោតក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងរ៉ែអាមេរិក-អ៊ុយក្រែនដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗផងដែរ ដែលអនុញ្ញាតឲ្យមានការចែករំលែកប្រាក់ចំណេញស្មើៗគ្នាពីការបណ្តាក់ទុនរុករក និងខួងយករ៉ែ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


