ព័ត៌មានអន្ដរជាតិ
លោក ស៊ី និងលោក ពូទីន ជំរុញឲ្យអន្តរជាតិដកទណ្ឌកម្ម និងសម្ពាធយោធាលើកូរ៉េខាងជើង
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃទី៨ឧសភា២០២៥ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ទីក្រុងមូស្គូ មេដឹកនាំនៃសម្ព័ន្ធមិត្តទាំងពីរបានអំពាវនាវឲ្យសហគមន៍អន្តរជាតិដកដាក់ទណ្ឌកម្ម និងសម្ពាធយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។

លោក ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េតាមរយៈមធ្យោបាយនយោបាយ និងការទូត ដោយប្រឆាំងនឹងវិធានការបង្ខិតបង្ខំឯកតោភាគី និងសកម្មភាពដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នា។
សេចក្តីថ្លែងការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងឡើងរវាងចិន និងរុស្ស៊ី ក្នុងការប្រឆាំងនឹងគោលនយោបាយដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ ប្រទេសទាំងពីរ បានរិះគន់ការដាក់សម្ពាធយោធាលើប្រទេសកូរ៉េខាងជើង និងបានបង្ហាញការគាំទ្រសម្រាប់សណ្តាប់ធ្នាប់ពិភពលោកបែបពហុប៉ូល។
ការអំពាវនាវរបស់ពួកគេឲ្យដកទណ្ឌកម្មលើកូរ៉េខាងជើង កើតឡើងចំពេលមានភាពតានតឹងដែលកំពុងបន្តលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងការអនុវត្តទណ្ឌកម្មអន្តរជាតិ។
ក្រៅតែពីសេចក្ដីថ្លែងការណ៍ឲ្យដកទណ្ឌកម្ម រុស្ស៊ីនិងចិនក៏បានសន្យាថានឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ ដោយបង្កើតទំនាក់ទំនង«មិត្តភាពដែកថែប» ទប់ទល់នឹងឥទ្ធិពលរបស់អាមេរិកលើឆាកពិភពលោកផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ធ្វើឡើងស្របពេលជាមួយនឹងការប្រារព្ធទិវាជ័យជម្នះរបស់រុស្ស៊ី ដែលជាការប្រារព្ធខួបលើកទី៨០នៃជោគជ័យរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់។ កងទ័ពចិនបានចូលរួមនៅក្នុងក្បួនដង្ហែយោធានៅលើទីលាន Red Square ដែលជានិមិត្តរូបនៃការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ៕

ដោយ៖ ឈាង
ចុចអាន៖ លោក ស៊ី និងលោក ពូទីន ប្រកាសពី«មិត្តភាពដែកថែប» ជាជំហររួបរួមប្រឆាំងនឹងអាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


