ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅប៉ាពូអាស៊ីនូវែលហ្គីណេ បង្ករំញ័រដល់ថៃនិងមីយ៉ាន់ម៉ា
នាយកដ្ឋានអង្កេតការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ពីការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីយប់ថ្ងៃអង្គារ បង្កឲ្យមានរំញ័រតិចតួចនៅក្នុងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានផលប៉ះពាល់ផ្ទាល់ដល់ប្រទេសថៃនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២១ខែឧសភានេះ។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ១០ និង ០៦នាទីយប់ (ម៉ោងនៅប្រទេសថៃ) នៅថ្ងៃអង្គារនេះ ជាមួយនឹងកម្លាំង ៦.៥ រ៉ិចទ័រនិងជម្រៅ ១០គីឡូម៉ែត្រ។ ការរញ្ជួយដីនេះបានកើតឡើងប្រហែល ៥,២៦៨ គីឡូម៉ែត្រពីទីក្រុងបាងកក ហើយមិនប៉ះពាល់ដល់ប្រទេសថៃដោយផ្ទាល់ និងមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិពាក់ព័ន្ធនឹងការរញ្ជួយដីនេះទេ ។
ទោះយ៉ាងណានាយកដ្ឋានក៏បានរាយការណ៍ផងដែរអំពីការរញ្ជួយដីកម្រិតស្រាលសរុបចំនួនប្រាំពីរដែលបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលមានកម្រិតចាប់ពី ២.១ ដល់ ៣.៩រ៉ិចទ័រ ក្នុងខេត្ត Mae Hong Son។
មកដល់ពេលនេះមិនទាន់មានរបាយការណ៍ អំពីការខូចខាត ឬរបួសពីការរញ្ជួយដីទាំងនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប្រទេសថៃ និង ប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះទេ។
អាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងបានណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍបន្ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


