ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ជាប់គាំងក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគខាងកើតអូស្ត្រាលី
ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកភាគខាងកើតប្រទេសអូស្ត្រាលី ជាពិសេសក្នុងរដ្ឋ New South Wales ដែលបណ្តាលឱ្យមនុស្ស៥ម៉ឺននាក់ជាប់គាំង និងម្នាក់បានស្លាប់ ស្របពេលជំនន់ទឹកភ្លៀងរីករាលដាលយ៉ាងឆាប់រហ័សបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា ហើយអាជ្ញាធរប្រកាសបិទផ្លូវ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅពីថ្ងៃព្រហស្បតិ៍ទី២២ ខែឧសភានេះ ភ្នាក់ងារសង្គ្រោះបន្ទាន់របស់អូស្រ្តាលី បានបញ្ជាក់ពីការស្លាប់របស់បុរសអាយុ៦៣ឆ្នាំម្នាក់ក្នុងផ្ទះលិចទឹកក្នុងទីក្រុង Moto ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងSydney។
មកដល់ពេលនេះអាជ្ញាធរ បានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំ ដោយប្រើឧទ្ធម្ភាគចក្រ ទូក និងយន្តហោះគ្មានមនុស្សបើក ខណៈទឹកជន់លិចទីក្រុង និងតំបន់ជនបទជាច្រើន ជំរុញឱ្យអ្នកស្រុកឡើងលើដំបូលផ្ទះដើម្បីសុវត្ថិភាព។ លើសពីនេះដោយសារទឹកជំនន់ មនុស្សប្រមាណ២ម៉ឺននាក់នៅក្រុង Kempsey ត្រូវបានកាត់ផ្ដាច់អគ្គិសនីនិងទឹកស្អាត។

ពាក់ព័ន្ធបញ្ហានេះនាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃរដ្ឋ New South Wales លោក Chris Minns បានព្រមានថា ស្ថានការណ៍អាចកាន់តែអាក្រក់ឡើង នឹងមានភ្លៀងធ្លាក់កាន់តែច្រើន ហើយមនុស្ស ៣នាក់ទំនងជាបាត់ខ្លួន។
បុគ្គលិកសង្គ្រោះបន្ទាន់ជាង ២,៥០០នាក់ ត្រូវបានដាក់ពង្រាយ ប៉ុន្តែមន្ត្រីគ្រប់គ្រងគ្រាអាសន្នបានព្រមានថាវិបត្តិកំពុងបន្ត ដោយមានទន្លេជាច្រើនមិនទាន់ឈានដល់កម្រិតអាសន្ននៅឡើយ។ ភ្លៀងនៅតែបន្តធ្លាក់នៅភាគខាងកើតប្រទេសអូស្ត្រាលី ដែលតម្រូវឲ្យមានវិធានការទប់ទល់នឹងការបំផ្លិចបំផ្លាញបន្ថែមទៀត។
គ្រោះធម្មជាតិនេះគឺជាផ្នែកមួយនៃនិន្នាការទូលំទូលាយនៃបញ្ហាអាកាសធាតុប៉ះពាល់ដល់ប្រទេសអូស្ត្រាលី។ យោងតាមសាកលវិទ្យាល័យជាតិអូស្ត្រាលី ឆ្នាំ ២០២៤ បានរកឃើញសីតុណ្ហភាពជាមធ្យមលើផ្ទៃសមុទ្រកើនខ្ពស់បំផុត ដែលរួមចំណែកធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។ លោក Minns ក៏បានទទួលស្គាល់ថាប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយញឹកញាប់ជាងមុនផងដែរ៕





អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


