ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង លែងយកតង់បាំងនាវាចម្បាំងដែលលិច ក្រោយស្រង់ចេញពីទឹកបានពាក់កណ្ដាលមកវិញ
ប្រទេសកូរ៉េខាងជើង កំពុងស្រង់នាវាពិឃាត Choe Hyon-class បានពាក់កណ្ដាលមកវិញហើយ បន្ទាប់ពីនាវាទម្ងន់ ៥ ០០០តោននេះបានលិចក្នុងអំឡុងការសម្ពោធនៅឯកំពង់ផែ Chongjin កាលពីថ្ងៃទី២២ខែឧសភា។ រូបភាពពីផ្កាយរណបកាលពីថ្ងៃទី២ខែមិថុនា បង្ហាញថា នាវាចម្បាំងកូរ៉េខាងជើងពាក់កណ្ដាលស្ថិតនៅក្រោមទឹក ហើយពាក់កណ្តាលទៀតនៅលើគោក និងលែងមានតង់គ្របពីលើដូចកាលពី២សប្ដាហ៍មុន។

កម្មវិធីវិភាគព្រឹត្តិការណ៍នៅកូរ៉េខាងជើង ហៅថា 38 North បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា «រូបភាពផ្កាយរណបពាណិជ្ជកម្មបង្ហាញកម្មករនៅកំពង់ផែ Chongjin បានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅ (ស្ដារឡើងវិញនូវនាវា មុនកិច្ចប្រជុំបក្សកាន់អំណាចនៅក្នុងខែមិថុនានេះ)»។ របាយការណ៍ដដែល បន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែត្រូវការរំដោះកប៉ាល់ចេញពីស្ថានភាពដែលជាប់គាំងបច្ចុប្បន្ន មុនពេលវាអាចត្រូវបានផ្លាស់ទីទៅចតកន្លែងអណ្តែតទឹក ឬចតកន្លែងស្ងួតសម្រាប់ជួសជុល។ រោងចក្រផលិតនាវា Chongjin មិនមានគ្រឿងបរិក្ខារបែបនេះទេ»។
សូមរឭកថា ក្រោយហេតុការណ៍លិចនាវាចម្បាំង កូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីចំនួន៣នាក់ ដែលមានម្នាក់ជាប្រធានវិស្វករនៃរោងចក្រផលិតនាវា Chongjin ភាគខាងជើង, ម្នាក់ជាមេផ្នែកផលិតនាវា និងម្នាក់ទៀតជាប្រធានរដ្ឋបាលប្រចាំទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថាតើ អ្នកទាំង៣នឹងត្រូវទទួលទោសអ្វី និងធ្ងន់កម្រិតណា ប៉ុន្តែមេដឹកនាំ គីម ជុងអ៊ុន បានហៅហេតុការណ៍លិចនាវា ថាជា «ឧទ្ទវហេតុធ្ងន់ធ្ងរបំផុត» និងជាអំពើឧក្រិដ្ឋកម្មដែលមិនត្រូវបណ្តោយឲ្យកើតមាន និងមិនអាចអត់ឱនឲ្យបានឡើយ៕

ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង ឃុំខ្លួនមន្ត្រី៣នាក់ ជុំវិញហេតុការណ៍លិចនាវាចម្បាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


