ព័ត៌មានអន្ដរជាតិ
ព្យុះមូសុង បង្កើនកម្លាំងវាយប្រហារ ថៃ បង្កហានិភ័យគ្រោះទឹកជំនន់ រួមទាំងបាងកក
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយសារព្យុះមូសុង កំពុងបង្កើនឥទ្ធិពលវាយប្រហារទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ ខណៈតំបន់មួយចំនួនត្រូវរងហានិភ័យជំនន់រហ័ស រួមទាំងរាជធានីបាងកកផងដែរ។

ក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋាននិងចុះផ្សាយដោយ Bangkok Post នៅថ្ងៃសៅរ៍ទី៧ខែមិថុនាឆ្នាំ២០២៥ ព្យុះមូសុងដ៏ខ្លាំងនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ដូចហែកមេឃ វាយប្រហារទូទាំងប្រទេសថៃ រហូតដល់ថ្ងៃទី១២ខែនេះ។
ដូច្នេះនាយកដ្ឋាន បានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នជាពិសេសអ្នករស់នៅតាមបណ្តាខេត្តជាប់សមុទ្រនិងតំបន់ភ្នំ។ ពលរដ្ឋក៏ត្រូវស្តាប់ការជូនដំណឹងនិងតាមដានព័ត៌មានឲ្យជាប់លាបផងដែរ។

តំបន់ដែលរងហានិភ័យខ្លាំងបំផុតគឺតំបន់សមុទ្រ ព្រោះថា រលកសមុទ្រ Andaman គឺធំៗ ហើយអាចមានកម្ពស់ពី១-២ម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣៧ខេត្តនៅថៃ ជួបព្យុះមូសុង ក្នុងនោះ បាងកក ក៏រងឥទ្ធិពល
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


