ព័ត៌មានអន្ដរជាតិ
៣៧ខេត្តនៅថៃ ជួបព្យុះមូសុង ក្នុងនោះ បាងកក ក៏រងឥទ្ធិពល
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានឲ្យខេត្តចំនួន៣៧ ត្រូវប្រយ័ត្នចំពោះព្យុះមូសុង នៅពាក់កណ្តាលសប្តាហ៍នេះ ក្នុងនោះរាជធានីបាងកក ក៏រងឥទ្ធិពល៦០%ផងដែរ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៣ខែមិថុនាឆ្នាំ២០២៥, ដោយសារខ្យល់មូសុងនិរតីកម្រិតមធ្យមដែលបក់បោកលើសមុទ្រ Andaman និងឈូងសមុទ្រថៃ គួបផ្សំនឹងប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់ភាគខាងជើងប្រទេសវៀតណាម ឥទ្ធិពលរបស់វានឹងជះលើប្រទេសថៃ បង្កឲ្យមានព្យុះ បាតុភូតផ្គររន្ទះនិងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន។
លើសពីនេះ ចំពោះសមុទ្រវិញក៏មានរលកធំៗផងដែរ ដូច្នេះហើយនាយកដ្ឋានបានចេញការព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនេសាទក៏ដូចជាទេសចរ ដែលធ្វើដំណើរទៅកោះ។

សម្រាប់ខេត្តដែលស្ថិតក្នុងការព្រមាននោះមានដូចជា៖
- ភាគខាងកើត៖ Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។
- ភាគខាងត្បូង៖ Phetchaburi, Prachuap Khiri Khan, Chumphon, Surat Thani, Nakhon Si Thammarat, Yala, Narathiwat, Ranong, Phang Nga និង Phuket។
- ភាគខាងជើង៖ Mae Hong Son, Chiang Mai, Chiang Rai, Kamphaeng Phet, Sukhothai, Tak, Phitsanulok, Bueng Kan, Nakhon Phanom, Sakon Nakhon, Mukdahan, Amnat Charoen, Nakhon Ratchasima, Si Sa Ket និង Ubon Ratchathani។
- ភាគកណ្តាល៖ Uthai Thani, Saraburi, Phra Nakhon Si Ayutthaya, Kanchanaburi, និង Ratchaburi៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


