ព័ត៌មានអន្ដរជាតិ
ត្រាំ ទាមទារឲ្យអ៊ីស្រាអែលលុបចោលការកាត់ក្តីពុករលួយលើលោក ណេតាន់យ៉ាហ៊ូ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលជាបន្ទាន់ ឬឲ្យប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog លើកលែងទោស ពាក់ព័ន្ធនឹងការកាត់ក្តីអំពើពុករលួយដែលកំពុងបន្តរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយចាត់ទុកថា ការចោទនេះមានការជំរុញពីផ្នែកនយោបាយ។

នៅក្នុងការបង្ហោះកាលពីថ្ងៃទី២៥មិថុនានៅលើ Truth Social លោក ត្រាំ បានហៅលោក ណេតាន់យ៉ាហ៊ូ ថាជា«វីរបុរសដ៏អស្ចារ្យ» និង«អ្នកចម្បាំង» ហើយបាននិយាយថា «ការកាត់ក្តីរបស់ Bibi Netanyahu គួរតែត្រូវបានលុបចោលភ្លាមៗ ឬការលើកលែងទោសដល់វីរបុរសដ៏អស្ចារ្យ ដែលបានធ្វើយ៉ាងច្រើនសម្រាប់រដ្ឋ (អ៊ីស្រាអែល)»។ លោកបានបន្ថែមថា «វាគឺជាសហរដ្ឋអាមេរិកដែលបានជួយសង្គ្រោះអ៊ីស្រាអែល ហើយឥឡូវនេះវានឹងក្លាយទៅជាសហរដ្ឋអាមេរិកដែលជួយសង្គ្រោះ Bibi Netanyahu»។
លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ពីបទស៊ីសំណូក ការក្លែងបន្លំ និងការរំលោភលើទំនុកចិត្ត បានអះអាងថា លោកមិនមានកំហុសទេ។ សវនាការបានឈានចូលដល់ដំណាក់កាលសួរដេញដោលនាថ្ងៃទី៣ខែមិថុនា ដោយដំណើរការរំពឹងថានឹងបន្តប្រមាណមួយឆ្នាំទៀត។
យ៉ាងណាក៏ដោយ លោកប្រធានាធិបតីអ៊ីស្រាអែល Herzog ដែលជាអ្នកមានសិទ្ធិផ្ដល់ការលើកលែងទោស បានថ្លែងថា គ្មានការស្នើសុំលើកលែងទោសត្រូវបានធ្វើឡើងទេ ហើយការលើកលែងទោសនេះមិនស្ថិតក្រោមការពិចារណានោះឡើយ។
អន្តរាគមន៍របស់លោក ត្រាំ គឺជាករណីដ៏កម្រមួយរបស់មេដឹកនាំអាមេរិក ក្នុងការរិះគន់លើដំណើរការផ្លូវច្បាប់របស់ស្ថាប័នតុលាការនៃសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


