ព័ត៌មានអន្ដរជាតិ
បេក្ខជននាយករដ្ឋមន្ត្រីទី៣នៃបក្សភឿថៃ បានត្រៀមខ្លួនរួចរាល់ ចំពេលវិបត្តិនយោបាយ
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod នៅព្រឹកថ្ងៃសុក្រនេះ បេក្ខជននាយករដ្ឋមន្ត្រីទីបីរបស់គណបក្សភឿថៃ លោក ឆៃក្សេម នីតិសិរិ (Chaikasem Nitisiri) បានប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុកផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើវាចាំបាច់សម្រាប់ប្រទេសថៃដែលធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ។

ការលើកឡើងនេះ ចំពេលមានសម្ពាធកើនឡើងចំពោះនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឲ្យចុះចេញពីអំណាច បន្ទាប់ពីមានរឿងអាស្រូវលេចធ្លាយការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ការដាក់សម្ពាធពីបក្សប្រឆាំង និងស្ថាប័នជាតិសំខាន់ៗរបស់ប្រទេសថៃ។
ប្រវត្តិខ្លីៗរបស់ លោក Chaikasem Nitisiri ដែលទំនងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃ?
លោក Chaikasem Nitisiri កើតនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៨ មានអាយុ ៧៧ឆ្នាំ។ គាត់គឺជាអតីតទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) និង ប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រ និងតម្រង់ទិសនយោបាយ។
លោក Chaikasem Nitisiri ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងរដ្ឋបាលរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ដែលបានកាន់អំណាចចន្លោះឆ្នាំ២០១១ ដល់២០១៤ ជាពេលដែលក្រុមយោធាដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុធ ចាន់អូចា បានធ្វើរដ្ឋប្រហារទម្លាក់ ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។
លោក Chaikasem Nitisiri ធ្លាប់ជាទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយស្ថានការណ៍គ្រាអាសន្នក្រោមការគ្រប់គ្រងរបស់ អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ។ គាត់ក៏ជាអតីតសមាជិកសភា អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ (ទីប្រឹក្សាអគ្គមេធាវី) នៅការិយាល័យអគ្គមេធាវី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


