ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយជើងចាស់ Chusak Sirinil ដឹកនាំបក្សភឿថៃបណ្តោះអាសន្ន
គណៈកម្មាធិការប្រតិបត្តិនៃគណបក្សភឿថៃ បានជ្រើសរើសលោក Chusak Sirinil ដែលជាសមាជិកបក្សមានវ័យចំណាស់ឲ្យដឹកនាំការចាត់ចែងការងារបណ្តោះអាសន្ន រហូតដល់មានការជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីការលាលែងរបស់លោកស្រី ផែថងថា ស៊ីណាវ៉ាត្រ នៅព្រឹកថ្ងៃទី២២ខែតុលានេះ។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod ការសម្រេចនេះបានកើតឡើងភ្លាមៗនៅស្នាក់ការកណ្តាលរបស់គណបក្សភឿថៃនៅថ្ងៃទី២២ខែតុលានេះ ដែល លោក Chusak Sirinil នឹងបន្តដឹកនាំគណបក្សភឿថៃក្នុងនាមជាប្រធានស្តីទីរហូតដល់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។
អំឡុងពេលគណបក្សភឿថៃកាន់អំណាច លោក Chusak Sirinil បានកាន់តូនាទីស្នូលជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ហើយ ក្នុងតួនាទីនេះ លោកក៏ធ្លាប់មើលការខុសត្រូវលើនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) បន្ទាប់ពីតុលាការធម្មនុញ្ញបានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Tawee Sodsong ពីតួនាទីត្រួតពិនិត្យនេះកាលពីខែឧសភា២០២៥។ យោង thaipbsworld។
តាមសេចក្តីរាយការណ៍នេះ គណបក្សភឿថៃដែលបង្កើតឡើងដោយក្រុមគ្រួសាររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងជាប់ពន្ធនាគារនោះ គ្រោងរៀបចំសមាជវិសាមញ្ញនៅថ្ងៃទី៣១ខែតុលានេះ ដើម្បីសម្រេចជ្រើសរើសអ្នកដឹកនាំថ្មី។
គណបក្សនានាក្នុងប្រទេសថៃ បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធថ្មីរបស់ពួកគេ ដើម្បីត្រៀមបោះឆ្នោតនៅសកលដែលគេរំពឹងទុកថា នឹងរៀបចំឡើងនៅក្នុងខែមេសាឆ្នាំ២០២៦ ប៉ុន្តែដោយសារតែការប្រកាសពីបំណងរំលាយសភាមុនកាលកំណត់៤ខែទៀតនោះ ការបោះឆ្នោតនៅប្រទេសថៃអាចនឹងធ្វើឡើងនៅមុនពេលវេលាជាក់ស្តែងដែលបានព្រមព្រៀងរវាងនាយករដ្ឋមន្ត្រី អានុទីន ចានវីរៈគុល និងគណបក្សប្រជាជន ដែលជាបក្សប្រឆាំងធំបំផុត៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


