ព័ត៌មានជាតិ
សារព័ត៌មានថៃ៖ ការកំណត់តម្រុយព្រំដែនរួមគ្នា រីកចម្រើន
សារព័ត៌មានថៃបានផ្សព្វផ្សាយពីការរីកចម្រើនលើក្រុមការងារកំណត់បោះបង្គោលព្រំដែនថៃ-កម្ពុជា នៅក្នុងតំបន់ខេត្តត្រាតដល់ខេត្តចន្ទបូរីក្នុងភាគីថៃ ប្រឈមខេត្តកោះកុង ពោធិសាត់ ប៉ៃលិន រហូតដល់ខេត្តបាត់ដំបងរបស់ប្រទេសកម្ពុជា។

នៅក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ Khaosod ការកំណត់តម្រុយបោះបង្គោលព្រំដែននៅស្រុក Pong Nam Ron ក្នុងខេត្តចន្ទបូរីនៃប្រទេសថៃ ប្រឈមខេត្តប៉ៃលិនរបស់ប្រទេសកម្ពុជា ក្នុងចម្ងាយជាង៨គីឡូម៉ែត្រ សម្រេចបានរហូតដល់៨៩,៧៦ភាគរយ ដែលមានចម្ងាយ ៧.៤៥ គីឡូម៉ែត្រ។
សេចក្តីរាយការណ៍ក៏បានលើកឡើងថា កងកម្លាំងចម្រុះរបស់ថៃ៦០នាក់ បានធ្វើការជាមួយកងកម្លាំងចម្រុះរបស់កម្ពុជា៤០នាក់ ចុះស្រាវជ្រាវ និងដាំបង្គោលបណ្តោះអាសន្នចំនួន១៣ នៅចម្លោះបង្គោលព្រំដែនលេខ៥៧ និង ៥៨។
តាមសេចក្តីរាយការណ៍នោះ ការកំណត់តម្រុយបង្គោល ចំនួន១៤៩ នៃ ១៦៦ បានបញ្ចប់រួចរាល់ ហើយកិច្ចការដែលនៅសេសសល់នឹងបន្តធ្វើនៅថ្ងៃចន្ទទី២៤ខែវិច្ឆិកានេះ ចាប់ពីម៉ោង៩ព្រឹក ដោយមានការណាត់ធ្វើការងាររួមគ្នាជាមួយភាគីកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


