ព័ត៌មានអន្ដរជាតិ
ទូតចិននៅបាងកក បង្ហាញភាពល្អូកល្អិនជាមួយមេដឹកនាំថ្មីនៃបក្សភឿថៃរបស់លោកថាក់ស៊ីន
ចិនបង្ហាញភាពល្អូកល្អិនជាមួយគណបក្សភឿថៃ (Pheu Thai) ដែលត្រូវគេដឹងថា បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលកំពុងជាប់ពន្ធនាគារដោយសារតែសំណុំរឿងស៊ូកប៉ាន់ បន្ទាប់ពីគណបក្សនេះបានជ្រើសរើសមេដឹកនាំថ្មី និងបង្ហាញពីនយោបាយសេរីនិយម។

ផ្អែកតាមការបង្ហោះសាររបស់ស្ថានទូតថៃប្រចាំទីក្រុងបាងកក ឯកអគ្គរដ្ឋទូតចិន លោក Chang Chianwei បានជួបជាមួយមេដឹកនាំថ្មីនៃគណបក្សភឿថៃ រួមមាន លោក Chulphan Amrawiwat ប្រធានគណបក្សទើបជាប់ឆ្នោត លោក Chakrapong Saengmani អនុប្រធានគណបក្ស និងលោក Marit Sengiamphong អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាថ្នាក់ដឹកនាំនៃគណបក្សនេះ។ គណបក្សភឿថៃបានធ្វើសមាជគណបក្សកាលពីចុងខែតុលា ក្រោយការលាលែងតំណែងប្រធានបក្សរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី២០ខែតុលា។
គណបក្សភឿថៃជាគណបក្សដ៏មានប្រជាប្រិយភាពក្នុងប្រទេសថៃ ដោយការឈ្នះឆ្នោតជាបន្តបន្ទាប់តាំងពីការរៀបចំការបោះឆ្នោតឡើងវិញក្រោយការគ្រប់គ្រងដោយរបបយោធាជាច្រើនឆ្នាំ។ ក្នុងការបោះឆ្នោតចុងក្រោយកាលឆ្នាំ២០២៣ គណបក្សភឿថៃ ក៏បានឈ្នះឆ្នោតលំដាប់លេខរៀងទី២ និងបានដឹកនាំរដ្ឋាភិបាលចម្រុះថៃ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចព្យួរបេក្ខភាពរបស់លោក ភីថា លឹមចារើនរ៉ាត ប្រធានគណបក្សឆ្ពៅទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោត ហើយក្រោយមក គណបក្សដ៏មានឥទ្ធិពលនោះក៏ត្រូវរំលាយដោយតុលាការធម្មនុញ្ញ។
ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិន និងប្រធានគណបក្សភឿថៃថ្មី តាមការចេញផ្សាយរបស់ស្ថានទូតចិន ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ជាថ្មីថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយនានាក្នុងប្រទេសថៃ រួមទាំងគណបក្សភឿថៃ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយរបស់ប្រជាជនចិន-ថៃ សម្រាប់អនាគតគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិន-ថៃ។
តាមការចេញផ្សាយនោះ មេដឹកនាំគណបក្សភឿថៃបានលើកឡើងថា ខ្លួនតែងតែផ្តល់អាទិភាពដល់ភាពជាដៃគូជាមួយគណបក្សប្រជាជនថៃ (People’s Party) ហើយក្រុមមេដឹកនាំថៃថ្មីនឹងពង្រឹងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ។
គណបក្សប្រជាជនថៃដែលជាគណបក្សប្រឆាំងធំបំផុត ទើបបង្កើតឡើងក្រោយរំលាយគណបក្សឆ្ពោះទៅមុខ ហើយគណបក្សនេះក៏បានបោះឆ្នោតគាំទ្រ លោក អានុទីន ឆានវីរៈគុល ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលក្រោមកិច្ចសន្យារយៈពេលត្រឹម៤ខែប៉ុណ្ណោះ។
តាមការគ្រោងទុក រដ្ឋាភិបាលថៃបច្ចុប្បន្ននឹងមានអាយុដល់ថ្ងៃទី៣១ខែមករាឆ្នាំ២០២៦ ជាពេលដែល នាយករដ្ឋមន្ត្រីអានុទីន សន្យាប្រកាសរំលាយសភាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


