ព័ត៌មានអន្ដរជាតិ
ចារកម្មអ៊ុយក្រែន៖ កូរ៉េខាងជើងពេលនេះកំពុងដាក់ពង្រាយខែលអាកាស Pantsir របស់រុស្ស៊ី
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Pantsir-S1 ដែលផលិតដោយរុស្ស៊ីរួចហើយ ទាំងនៅក្នុងនិងជុំវិញទីក្រុងព្យុងយ៉ាង។

យោងតាមការចុះផ្សាយនាថ្ងៃទី២ខែកក្កដារបស់សារព័ត៌មាន Kyiv Independent ប្រព័ន្ធការពារដែនអាកាសនេះ គឺជាផ្នែកមួយនៃសំណងរបស់រុស្ស៊ី សម្រាប់ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើងនៅអ៊ុយក្រែន ដែលបង្ហាញពីភាពកាន់តែស៊ីជម្រៅជាយុទ្ធសាស្ត្ររវាងសម្ព័ន្ធភាពទាំងពីរ។
លោក Budanov បានកត់សម្គាល់ថា ព័ត៌មាននេះបានលេចឡើងក្នុងអំឡុងពេល«ការផ្ទេរបច្ចេកវិទ្យា និងឧបករណ៍» យ៉ាងទូលំទូលាយពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសកូរ៉េខាងជើង ដែលរួមមាន យានការពារដែនអាកាសចល័តរបស់ Pantsir ឧបករណ៍សង្គ្រាមអេឡិចត្រូនិច និងប្រព័ន្ធណែនាំមីស៊ីល។ លោកក៏បានរាយការណ៍ផងដែរថា រុស្ស៊ីបានផ្តល់បច្ចេកវិទ្យាឲ្យកូរ៉េខាងជើង សម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក Shahed KPI។
Pansir S-1 គឺជាប្រព័ន្ធការពារដែនអាកាសដូចគ្នាដែលរុស្ស៊ីប្រើ ដើម្បីយាមកន្លែងយោធា និងឧស្សាហកម្មរបស់ខ្លួន។ វាមានតម្លៃប៉ាន់ស្មានប្រហែល ១៥លានដុល្លារ។ Pantsir ជាខែលការពារដែនអាកាសដ៏ទំនើប រយៈចម្ងាយខ្លីទៅមធ្យម ដែលមានសមត្ថភាពស្ទាក់ចាប់យន្តហោះ ដ្រូន និងមីស៊ីលគ្រូស។
លោក Budanov បានបន្ថែមថា កូរ៉េខាងជើង «កំពុងបង្កើនអំណាចយោធារបស់ខ្លួនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន» តាមរយៈកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយរុស្ស៊ី។ កូរ៉េខាងជើង កំពុងទទួលបានអត្ថប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យាពីក្រុងមូស្គូ និង«បទពិសោធន៍ប្រយុទ្ធពិតប្រាកដ» នៅលើសមរភូមិរួមគ្នាជាមួយកងទ័ពរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ។
រុស្សីក៏បានផ្តល់ឲ្យកូរ៉េខាងជើងនូវប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចទំនើបៗ ជួយសាងសង់នាវាចម្បាំងទំនើប និងកែលម្អមីស៊ីលបាលិស្ទិក KN-23៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


