ព័ត៌មានអន្ដរជាតិ
ក្រោយវាយអ៊ីរ៉ង់ យន្តហោះអ៊ីស្រាអែលឆ្លៀតចូលទម្លាក់គ្រាប់ដែលនៅសល់ លើតំបន់ហ្គាហ្សា
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល ដែលចូលរួមក្នុងការវាយប្រហារនាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍បានឆ្លៀតចូលទៅទម្លាក់មីស៊ីល និងគ្រាប់បែកដែលមិនទាន់បានប្រើ ទៅលើតំបន់ហ្គាហ្សា ខណៈពេលដែលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Telegraph។

ក្នុងអំឡុងប្រតិបត្តិការ «Rising Lion» ដែលជាយុទ្ធនាការរយៈពេល ១២ថ្ងៃផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ អាកាសយានិកអ៊ីស្រាអែលបានស្នើសុំមេបញ្ជាការរបស់ពួកគេ ទម្លាក់មីស៊ីល និងគ្រាប់បែកដែលនៅសេសសល់លើតំបន់ហ្គាហ្សា។
មន្ត្រីយោធាអ៊ីស្រាអែល បានពណ៌នាយុទ្ធសាស្ត្រនេះថាជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដោយមិនចាំបាច់បញ្ចេញយន្តហោះថ្មីផ្សេងទៀត ដើម្បីរក្សាសម្ពាធជាបន្តបន្ទាប់លើក្រុមហាម៉ាស បើទោះជានៅពេលនោះខ្លួនកំពុងជាប់ដៃវាយប្រហារអ៊ីរ៉ង់ក៏ដោយ។ ការសម្រេចចិត្តនេះត្រូវបានគាំទ្រ និងបញ្ចូលទៅក្នុងផែនការបេសកកម្មផ្លូវការដោយមេបញ្ជាការកងទ័ពអាកាស លោក Tomer Bar។
ទោះបីជាការវាយប្រហារនេះខ្វះផែនការយុទ្ធសាស្ត្រត្រៀមទុកជាមុន យោធាអ៊ីស្រាអែលអះអាងថា ពួកគេបានកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្នបំផុត ដោយសំដៅលើទីតាំងក្រុមសកម្មប្រយុទ្ធហាម៉ាសតែប៉ុណ្ណោះ។
វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានសម្លាប់ ដោយសារការវាយប្រហារតាមអាកាសឥតគ្រោងទុករបស់អ៊ីស្រាអែលមួយនេះ។ យ៉ាងណាមិញ បើតាមក្រសួងសុខាភិបាលហ្គាហ្សា មនុស្សប្រហែលជាង ៣០០នាក់បានបាត់បង់ជីវិតនៅក្នុងអំឡុងពេលជម្លោះ ១២ថ្ងៃរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


