ព័ត៌មានអន្ដរជាតិ
ប្រទះឃើញសត្វ «នាគខៀវ» ពិសខ្លាំង លើឆ្នេរ Karon ក្នុងខេត្តភូកេត
«Blue Dragon» ឬហៅថា «នាគខៀវ» ដែលជាសត្វគ្រោះថ្នាក់មានពិសខ្លាំង ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រ Karon នៃខេត្តភូកេត ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រទី១១ខែកក្កដាឆ្នាំ២០២៥។

ប្រភេទសត្វសមុទ្រនេះ ធ្លាប់ត្រូវគេប្រទះឃើញម្ដងរួចមកហើយនៅប្រទេសថៃ កាលពីជិត២ឆ្នាំមុន។ អាជ្ញាធរថៃ កំពុងធ្វើការព្រមានដល់អ្នកទេសចរតាមឆ្នេរឲ្យជៀសវាងប៉ះពាល់សត្វ «នាគខៀវ» នេះ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្ស។
«នាគខៀវ» ជាធម្មតាអណ្តែតនៅក្នុងមហាសមុទ្រ មិនមែននៅតាមឆ្នេរសមុទ្របែបនេះទេ។ វាមានទំហំតូច ប្រវែងត្រឹមតែ ២,៥ ទៅ ៤សង់ទីម៉ែត្រប៉ុណ្ណោះ អមជាមួយរូបរាងដ៏ស្រស់ស្អាតមិនសមជាសត្វគ្រោះថ្នាក់ឡើយ។ មនុស្សដែលត្រូវសត្វ«នាគខៀវ»ខាំ អាចមានអាការៈ ដូចជា ឈឺចាប់ធ្ងន់ធ្ងរ ចង្អោរ ក្អួត វិលមុខ ឈឺក្បាល ខូចស្បែក ឬប៉ះពាល់ដល់សរសៃប្រសាទ។ ក្នុងករណីអាក្រក់បំផុត គឺអាចឈានដល់ការបាត់បង់អាយុជីវិត។
ក្រៅពីការព្រមាន អាជ្ញាធរថៃក៏បានប្រាប់ឲ្យជនរងគ្រោះដែលត្រូវសត្វប្រភេទនេះខាំ ត្រូវលាងសម្អាតមុខរបួសជាមួយទឹកខ្មេះ ដើម្បីជាការសង្គ្រោះបឋម៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


