ព័ត៌មានអន្ដរជាតិ
ស្ត្រីថៃម្នាក់ លួចថតវីដេអូរួមភេទជាមួយសង្ឃច្រើនអង្គ ជំរិតទារប្រាក់បានជិត ១២លានដុល្លារ
ក្រោយផ្ទុះរឿងអាស្រូវដ៏ធំនៅក្នុងសហគមន៍ព្រះសង្ឃថៃអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ស្ត្រីមួយរូបឈ្មោះ Wilawan Emsawat អាយុ ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួនហើយកាលពីថ្ងៃទី១៥ខែកក្កដា បន្ទាប់ពីរកឃើញថា នាងពិតជាមានទំនាក់ទំនងផ្លូវភេទជាមួយសង្ឃជាន់ខ្ពស់ជាច្រើនអង្គ ហើយបានលួចថតវីដេអូរួមភេទដោយសម្ងាត់ និងជំរិតទារប្រាក់បានប្រមាណ ៣៨៥លានបាត ឬស្មើនឹងជិត ១២លានដុល្លារអាមេរិក។

ប៉ូលិសមកពីការិយាល័យស៊ើបអង្កេតកណ្តាលរបស់ប្រទេសថៃ បានឆ្មក់ចូលផ្ទះរបស់ Wilawan ក្នុងខេត្ត Nonthaburi ភាគខាងជើងទីក្រុងបាងកក ហើយបានចាប់ខ្លួននាង ដោយចោទប្រកាន់ពីបទជំរិតទារប្រាក់ លាងលុយកខ្វក់ និងទទួលទំនិញខុសច្បាប់។ ក្រុមអ្នកស៊ើបអង្កេតតាមសេចក្តីរាយការណ៍ បានរឹបអូសទូរសព្ទ៥គ្រឿង ដែលមានវីដេអូ និងរូបថតរាប់ម៉ឺនសន្លឹក ដែលបង្ហាញពីសកម្មភាពផ្លូវភេទជាមួយព្រះសង្ឃយ៉ាងតិច ៩អង្គ។
ប៉ូលិស បានចោទប្រកាន់ថា Wilawan ទទួលប្រាក់ប្រហែល ៣៨៥លានបាត ក្នុងរយៈពេល ៣ឆ្នាំពីជនរងគ្រោះ តាមរយៈការជំរិតទារប្រាក់។ ប្រាក់ដែល Wilawan ជំរិតបានពីព្រះសង្ឃ គឺស្ទើរតែអស់ត្រូវនាងយកទៅលេងល្បែងអនឡាញ។
បន្ទាប់ពីការស៊ើបអង្កេតនេះ យ៉ាងហោចណាស់ ព្រះសង្ឃជាន់ខ្ពស់ ៩អង្គ ដែលមានទំនាក់ទំនងជាមួយ Wilawan ត្រូវបានចាប់ផ្សឹក និងបណ្តេញចេញពីគណៈសង្ឃ។
លើសពីនេះ ព្រះមហាក្សត្រថៃ បានប្រកាសលុបចោលការតែងតាំងតំណែងព្រះសង្ឃចំនួន ៨១អង្គ ចំពេលមានកំហឹងរីករាលដាលពីសាធារជន ពាក់ព័ន្ធនឹងរឿងអាស្រូវដ៏អាម៉ាសនៅក្នុងស្ថាប័នពុទ្ធសាសនានៃប្រទេសថៃ។

រឿងអាស្រូវនេះ បានបង្កឲ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្លា ជុំវិញបញ្ហាក្រមសីលធម៌នៅក្នុងគ្រឹះស្ថានព្រះសង្ឃ និងការលួចប្រើប្រាស់ថវិកាព្រះវិហារ ដែលបណ្ដាលឲ្យបាត់បង់ទំនុកចិត្តពីប្រជាជន និងអ្នកកាន់ពុទ្ធសាសនា។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានអំពាវនាវឲ្យមានការកែទម្រង់ច្បាប់ជាបន្ទាន់ រួមទាំងច្បាប់តឹងរ៉ឹង ដែលដាក់ទោសទណ្ឌលើទំនាក់ទំនងផ្លូវភេទរវាងព្រះសង្ឃ និងគ្រហស្ថ ពង្រឹងការត្រួតពិនិត្យហិរញ្ញវត្ថុព្រះវិហារ និងបង្កើតបណ្តាញទូរសព្ទបន្ទាន់រាយការណ៍ជាសាធារណៈ សម្រាប់អាកប្បកិរិយាគ្មានសីលធម៌របស់សង្ឃជាន់ខ្ពស់៕

ដោយ៖ ឈាង
ចុចអាន៖ រឿងអាស្រូវផ្លូវភេទនិងពុករលួយ កំពុងធ្វើឱ្យសហគមន៍ព្រះសង្ឃថៃរង្គោះរង្គើ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


