ព័ត៌មានអន្ដរជាតិ
រឿងអាស្រូវផ្លូវភេទនិងពុករលួយ កំពុងធ្វើឱ្យសហគមន៍ព្រះសង្ឃថៃរង្គោះរង្គើ
រឿងអាស្រូវផ្លូវភេទនិងអំពើពុករលួយក្នុងចំណោមព្រះសង្ឃថៃកំពុងបន្តរីករាលដាល និងវធ្វើឱ្យសហគមន៍ព្រះសង្ឃថៃរង្គោះរង្គើ ខណៈអតីតព្រះចៅអធិការវត្ត Chujit Dhammaram ក្នុងខេត្ត Ayutthaya បានសារភាពថា បានផ្ទេរប្រាក់ជិត ១៣ លានបាត (៣៥៧,០០០ ដុល្លារ) ទៅឱ្យស្ត្រីដែលគេស្គាល់ថាជា «Sika Golf»។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១៥ ខែកក្កដា។

ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មការប្រឆាំងអំពើពុករលួយវិស័យសាធារណៈ (PACC) និងនាយកដ្ឋានប្រឆាំងអំពើពុករលួយ (ACD)។ នៅថ្ងៃចន្ទ ក្រុមមន្ត្រីថៃបានទៅដល់វត្ត Chujit Dhammaram ដើម្បីពិនិត្យមើលការផ្ទេរលុយ និងសាកសួរព្រះចៅអធិការ Phra Theppatcharaporn ដែលតាំងពីពេលបែករឿងអាស្រួវនោះមកកំពុងសហការជាមួយអាជ្ញាធរថៃ។
អ្នកស៊ើបអង្កេតបានរកឃើញថាការបរិច្ចាគរបស់វត្ត Chujit Dhammaram ភាគច្រើនត្រូវបានគ្រប់គ្រងតាមរយៈគណនីធនាគារផ្ទាល់ខ្លួនរបស់ចៅអធិការវត្ត ជាជាងគណនីផ្លូវការរបស់វត្ត។ នៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំមុន អតីតចៅអធិការបានផ្ទេរប្រាក់ចំនួន ១២.៨ លានបាតទៅឱ្យ Sika Golf ដោយប្រើកម្មវិធីធនាគារចល័ត និងសាច់ប្រាក់។ ការផ្ទេរមួយក្នុងចំណោមការផ្ទេរទាំងនោះមានចំនួនដល់ទៅ ១០ លានបាត។ លើសពីនោះ ប្រាក់ ៣៨ ម៉ឺនបាតផ្សេងទៀតត្រូវបានផ្ញើដោយផ្ទាល់ពីគណនីផ្លូវការរបស់វត្តទៅឲ្យនាង។ សកម្មភាពទាំងនេះអាចចាត់ទុកថាជាអំពើខុសឆ្គងក្រោមច្បាប់ថៃ ជាពិសេសមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌ។

ប៉ូលិសបានឲ្យដឹងថា Sika Golf ធ្វើពុតជាស្ត្រីអ្នកមាន និងមានទំនាក់ទំនងល្អជាមួយអ្នកមានមុខមាត់ក្នុងសង្គម ដើម្បីទទួលបានការទុកចិត្តពីព្រះចៅអធិការវត្ត។ នាងបានប្រាប់ចៅអធិការវត្តថានាងត្រូវការប្រាក់សម្រាប់ធ្វើអាជីវកម្មសេរ៉ាមិច។ ដោយជឿនាង ព្រះចៅអធិការបានផ្តល់លុយឱ្យនាងដោយមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីណាមួយឡើយ។ ក្រោយមកនាងបានគេចពីការសងប្រាក់ទាំងនោះ។
អតីតព្រះចៅអធិការរូបនេះបានទទួលស្គាល់ថាខ្លួនជាមនុស្សឆោតល្ងង់ និងទទួលស្គាល់ថាទង្វើរបស់ខ្លួនជាកំហុសធ្ងន់ធ្ងរនិងបាននិយាយថាគាត់ទើបតែដឹងថាគាត់ត្រូវបានគេបោកប្រាស់បន្ទាប់ពីបានឮករណីស្រដៀងគ្នានេះទាក់ទងនឹងព្រះចៅអធិការវត្ត Tri Thotsathep ម្នាក់ទៀតដែលបានភៀសខ្លួនទៅប្រទេសឡាវដើម្បីគេចពីការចោទប្រកាន់ពីបទពុករលួយ។ លើសពីនេះ វត្ត Chujit Dhammaram ក៏ត្រូវបានរកឃើញថាខ្វះការត្រួតពិនិត្យរដ្ឋបាលត្រឹមត្រូវដោយមិនមានគណៈកម្មការវត្តឬអ្នកគ្រប់គ្រងនោះទេ។
ទាំងអតីតព្រះសង្ឃ និង Sika Golf បដិសេធថាមិនមានទំនាក់ទំនងស្នេហានោះទេ ប៉ុន្តែរឿងអាស្រូវនេះបានចោទជាសំណួរយ៉ាងធ្ងន់ធ្ងរអំពីតម្លាភាពហិរញ្ញវត្ថុ និងការត្រួតពិនិត្យនៅក្នុងស្ថាប័នព្រះសង្ឃរបស់ប្រទេសថៃ។ មកដល់ពេលនេះការស៊ើបអង្កេតកំពុងបន្ត ដោយមានព្រះសង្ឃជាច្រើនអង្គទៀតជាប់ពាក់ព័ន្ធជាមួយករណីនេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


