Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

បានផុស

នៅ

ហេតុការណ៍ដ៏រន្ធត់អគ្គិភ័យបានឆាបឆេះស្រឡាងនៅជិតកោះ Sulawesi ក្នុងប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងមនុស្សជាង២៨០នាក់ត្រូវបានសង្គ្រោះ។ នេាះបើយោងតាមការចេញ០ផ្សាយរបបស់សារព័ត៌មាន​CNA នៅថ្ងៃទី២១ខែកក្កដា។

អ្នកដំណើរព្យាយាមលោតចូលទឹកគេចចេញពីភ្លើង (រូបភាព៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រឡាងដែលត្រូវភ្លើងឆាបឆេះមានឈ្មោះថា KM Barcelona 5 កំពុងធ្វើដំណើរទៅកាន់ទីក្រុង Manado ។ ពេលកំពុងធ្វើដំណើរមានភ្លើងឆាបឆេះពីផ្នែកខាងក្រោមនៃស្រឡាងធ្វើឲ្យមនុស្សម្នានៅលើស្រឡាងលោតចុះក្រោមដើម្បីគេចពីអណ្តាតភ្លើង។

បើតាមវីដេអូដ៏គួរឲ្យរន្ធត់ចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សម្នាភ័យស្លន់ស្លោ ពាក់អាវពោងលោតចូលទឹក ខណៈផ្សែងហុយចេញពីសាឡាង។ ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី និងអ្នកនេសាទក្នុងស្រុកបានជួយសង្រ្គោះមនុស្ស ២៨៤នាក់។ អ្នក​ដំណើរ​រង​របួស​មួយ​ចំនួន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្បែរ​នោះ។

ចំពោះមូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយអាជ្ញាធរ​កំពុង​តែ​ស៊ើបអង្កេត​រក​មូលហេតុ​៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម