ព័ត៌មានអន្ដរជាតិ
សារព័ត៌មានល្បីៗផ្សាយថា ថៃបើកការបាញ់ប្រហារកម្ពុជា និងឆ្លងចូលទឹកដីកម្ពុជា
សារព័ត៌មានអន្តរជាតិសំខាន់ៗនៅលើពិភពលោក បានផ្សាយពីការបើកប្រតិបត្តិការវាយប្រហាររបស់យោធាថៃមកលើកងទ័ពកម្ពុជា នៅថ្ងៃទី២៤ខែកក្កដានេះ បន្ទាប់ពីប្រកាសហៅឯកអគ្គរាជទូតរបស់រដ្ឋាភិបាលចាំផ្ទះរបស់ថៃ និង ការបង្កហេតុរបស់យោធាថៃដោយការរាយលួសបន្លា ប៉ុងបិទប្រសាទតាមាន់ធំ។

ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNN បានចេញផ្សាយ នៅថ្ងៃទី២៤ ខែកក្កដា នេះ បានដាក់ចំណងជើងធំៗថា «ប្រទេសថៃបើកការវាយប្រហារពីលើអាកាសមកលើគោលដៅយោធារបស់កម្ពុជាក្នុងជម្លោះព្រំដែន»។
សារព័ត៌មានអាមេរិកនេះ បានរាយការណ៍ថា ថៃបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅយោធាកម្ពុជានៅតាមបណ្តោយព្រំដែនដែលមានជម្លោះយូរមកហើយដែលបង្កើនភាពតានតឹងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍។
ចំណែកសារព័ត Al Jaazeera បានផ្សាយថា ដោយដាក់ចំណងជើងធំៗថា «ថៃបានបាញ់ប្រហារតាមផ្លូវអាកាសលើកម្ពុជា ពេលដែលមានការប៉ះទង្គិចតាមព្រំដែនដ៏មរណៈកើនឡើង»។
នៅក្នុងសេចក្តីរាយការណ៍នោះ យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើគោលដៅនានាក្នុងប្រទេសកម្ពុជា ខណៈដែលជម្លោះព្រំដែនកំពុងផ្ទុះឡើងយ៉ាងឆាប់រហ័ស ឈានទៅដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង ដែលបានសម្លាប់ជនស៊ីវិលយ៉ាងតិចប្រាំបួននាក់នៅក្នុងប្រទេសថៃ។
សារព័ត៌មានអង់គ្លេស BBC វិញបានលើកឡើងថា កម្ពុជាគ្មានជម្រើសក្រៅពីឆ្លើយតបទេ ដោយយោងទៅលើសំណេររបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សារព័ត៌មាន The Guardian នៃប្រទេសអង់គ្លេសវិញ បានលើកឡើងថា ទាហានថៃបានឆ្លងចូលក្នុងទឹកដីកម្ពុជាមុន ដោយជំរុញឱ្យមានការឆ្លើយតបការពាររបស់កងទ័ពកម្ពុជា។ កម្ពុជាបានហៅការវាយប្រហារតាមអាកាសរបស់ថៃថាជា«ការឈ្លានពានខាងយោធាដោយមិនញញើត»៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


