Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបាញ់កម្ពុជាមុនសោះ តែឥឡូវបែរជាមកអំពាវនាវឲ្យកម្ពុជាឈប់បាញ់ទៅវិញ

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៤ខែកក្កដាឆ្នាំ២០២៥ កងទ័ពថៃបានបាញ់មកលើកម្ពុជាមុន បណ្តាលឲ្យកងទ័ពកម្ពុជាបង្ខំចិត្តតបតដើម្បីការពារខ្លួននិងរក្សាអធិបតេយ្យភាពពីពួកឈ្លានពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា នៅរសៀលថ្ងៃដដែល រដ្ឋាភិបាលទីក្រុងបាងកក បែរជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកម្ពុជានិងអំពាវនាវឲ្យកម្ពុជាឈប់បាញ់ទៅវិញ ទាំងដែលខ្លួនជាអ្នកបាញ់គេមុនសោះ។

យ៉ាងណា កម្ពុជាវិញទេដែលត្រូវថ្កោលទោសថៃព្រោះអំពើឈ្លានពាន។ ក្រសួងការពារជាតិកម្ពុជាបានប្រកាសលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកម្រោលដោយកងទ័ពថៃ។ ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក៏ទទូចឲ្យសហគមន៍អន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជាបែបនេះ។

ការចេញមកប្រកាសថ្កោលទោសនេះ គឺបន្ទាប់ពីកងទ័ពថៃចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយបានលបចូលរាយលួសបន្លាតាមជើងប្រាសាទ។

តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា គឺភាគីថៃបានបង្ហោះដ្រូន រយៈពេល២នាទី ហើយនៅវេលាម៉ោង០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈទៀតផង។

ឆ្លើយតបនឹងការបាញ់ប្រហារដោយកងទ័ពថៃ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជានោះទេ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អះអាងថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃនិងដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម