ព័ត៌មានអន្ដរជាតិ
បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់
គណៈកម្មការអប់រំមូលដ្ឋានថៃ (OBEC) បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ និងផ្អាកថ្នាក់រៀននៅតាមតំបន់ព្រំដែនថៃ ដែលមានការប៉ះទង្គិចគ្នាបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងយោធាថៃ និងកងកម្លាំងកម្ពុជា នៅជិតប្រាសាទតាមាន់ធំ និងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

យោងតាមការចេញផ្សាយរបស់ Khaosod ដោយសារការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង សិស្សសាលាថៃត្រូវបានណែនាំឱ្យជ្រកកោនលាក់ខ្លួនក្នុងលេណដ្ឋានដែលបានរៀបចំដើម្បីសុវត្ថិភាព និង ជម្លៀសចេញ។ សាលារៀនទាំងអស់ដែលមានទីតាំងនៅតាមតំបន់ព្រំដែន ឥឡូវនេះបានរៀបចំផែនការឆ្លើយតបបន្ទាន់។
គួរបញ្ជាក់ថា យោងតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

លោកស្រី អះអាងថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
មកដល់ពេលនេះមិនទាន់មានព័ត៌មានផ្លូវការអំពីកងទ័ពឬជនស៊ីវិលស្លាប់និងរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃនៅឡើយនោះទេ ដោយស្ថានការតើនតឹងនេះកំពុងតាមដានយ៉ាងដិតដល់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


