ព័ត៌មានអន្ដរជាតិ
រលកយក្សស៊ូណាមិដ៏បំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មានការកត់ត្រានូវគ្រោះមហន្តរាយនៃរលកយក្សស៊ូណាមិដ៏សាហាវៗជាច្រើន ដោយបានឆក់យកជីវិតមនុស្សរាប់សែននាក់ជុំវិញពិភពលោក។ ចាប់តាំងពីការបំផ្លិចបំផ្លាញនៃរលកយក្សស៊ូណាមិនៅមហាសមុទ្រឥណ្ឌាឆ្នាំ២០០៤ ដល់មហន្តរាយ Tōhoku ឆ្នាំ២០១១ របស់ប្រទេសជប៉ុន រលកសមុទ្រស៊ូណាមិដ៏មានឥទ្ធិពលទាំងនេះ ដែលបង្កើតឡើងដោយការរញ្ជួយដី បន្ទុះភ្នំភ្លើង ឬការរអិលបាក់ដី បានបន្សល់ទុកនូវស្លាកស្នាមឈឺចាប់យ៉ាងជ្រាលជ្រៅដល់មនុស្សជាតិ និងបានជំរុញកិច្ចខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកប្រព័ន្ធប្រកាសអាសន្ន និងការត្រៀមខ្លួននៅតាមឆ្នេរសមុទ្រកាន់តែប្រសើរឡើង។

រលកយក្សស៊ូណាមិ ដែលសាហាវបំផុតទាំង១០របស់ពិភពលោក មានដូចជា៖
១. រលកយក្សស៊ូណាមិមហាសមុទ្រឥណ្ឌា ឆ្នាំ២០០៤
កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤
ទីតាំង៖ នៅឆ្នេរសមុទ្រស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី
ការរញ្ជួយដី៖ ៩.១-៩.៣រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ២៣០ ០០០នាក់នៅប្រទេសចំនួន១៤
ផលប៉ះពាល់៖ ការបំផ្លិចបំផ្លាញដ៏ធំនៅក្នុងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ឥណ្ឌា និងថៃ ដែលបានជំរុញឲ្យមានកំណែទម្រង់ជាសកលនៅក្នុងប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិ។
២. រលកយក្សស៊ូណាមិ Tōhoku នៅប្រទេសជប៉ុន ឆ្នាំ២០១១
កាលបរិច្ឆេទ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១
ទីតាំង៖ ឆ្នេរភាគឦសាននៃទីក្រុង Honshu ប្រទេសជប៉ុន
ការរញ្ជួយដី៖ ៩.០រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ២០ ០០០នាក់
ផលប៉ះពាល់៖ ឧប្បត្តិហេតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលជាការខាតបង់សេដ្ឋកិច្ចដ៏ធំបំផុតនៃគ្រោះមហន្តរាយធម្មជាតិ ប្រហែល ២៣៥ពាន់លានដុល្លារ។
៣. ររញ្ជួយដី និងរលកយក្សស៊ូណាមិ ព័រទុយហ្គាល់ ឆ្នាំ១៧៥៥
កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៧៥៥
ទីតាំង៖ រដ្ឋធានីលីសបោន ប្រទេសព័រទុយហ្គាល់
ការរញ្ជួយដី៖ ៨.៥-៩.០រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ៤០ ០០០-៥០ ០០០នាក់
ផលប៉ះពាល់៖ ការបំផ្លិចបំផ្លាញដ៏ធំនៅទូទាំងប្រទេសព័រទុយហ្គាល់។ រលកយក្សស៊ូណាមិបានបក់ទៅដល់អាហ្វ្រិកខាងជើង និងតំបន់ការ៉ាបៀន។
៤. បំផ្ទុះភ្នំភ្លើង Krakatoa និងរលកយក្សស៊ូណាមិ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ១៨៨៣
កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៨៨៣
មូលហេតុ៖ ការផ្ទុះភ្នំភ្លើង
ចំនួនអ្នកស្លាប់៖ ប្រហែល ៣៦ ០០០នាក់
ផលប៉ះពាល់៖ បណ្ដាលឲ្យមានរលកកម្ពស់ ៤០ម៉ែត្រ បំផ្លាញភូមិនៅតាមបណ្ដោយឆ្នេរសមុទ្រជាង ១៦០ភូមិ។ ការផ្ទុះនេះ ត្រូវបានចាត់ទុកជាសំឡេងដែលលឺខ្លាំងជាងគេបំផុតមិនធ្លាប់មាននៅលើផែនដី។
៥. ការរញ្ជួយដី Messina និងរលកយក្សស៊ូណាមិនៅអ៊ីតាលី ឆ្នាំ១៩០៨
កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ១៩០៨
ការរញ្ជួយដី៖ ៧.១រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ១០០ ០០០នាក់ (រញ្ជួយដី និងរលកយក្សស៊ូណាមិរួមបញ្ចូលគ្នា)
ផលប៉ះពាល់៖ បំផ្លាញទីក្រុង Messina និង Reggio Calabria។ វាត្រូវចាត់ទុកជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។
៦. ការរញ្ជួយដី និងរលកយក្សស៊ូណាមិ Arica នៅឈីលី/ប៉េរូ ឆ្នាំ១៨៦៨
កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៨៦៨
ការរញ្ជួយដី៖ ប្រហែល ៨.៥ ដល់ ៩.០រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ២៥ ០០០នាក់
ផលប៉ះពាល់៖ ទីក្រុងឆ្នេរសមុទ្រត្រូវបានបំផ្លិចបំផ្លាញនៅអាមេរិកខាងត្បូង; រលកយក្សស៊ូណាមិបានទៅដល់កោះហាវ៉ៃ នូវែលហ្សេឡង់ និងជប៉ុន។
៧. ការរញ្ជួយដី Hoei និងរលកយក្សស៊ូណាមិនៅជប៉ុន ឆ្នាំ១៧០៧
កាលបរិច្ឆេទ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៧០៧
ការរញ្ជួយដី៖ ៨.៦រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ៣០ ០០០នាក់
ផលប៉ះពាល់៖ ការផ្ទុះភ្នំភ្លើង Fuji និងការរញ្ជួយដីដ៏ធំដែលបង្កឡើងដោយរលកយក្សស៊ូណាមិ បានបំផ្លាញផ្ទះសម្បែង និងវាលស្រែជាច្រើនហិចតា។
៨. រលកយក្សស៊ូណាមិ Meiji-Sanriku នៅជប៉ុន ឆ្នាំ១៨៩៦
កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៩៦
ការរញ្ជួយដី៖ ៧.៦រ៉ិចទ័រ
កម្ពស់រលក៖ រហូតដល់ ៣៨ម៉ែត្រ
ចំនួនអ្នកស្លាប់៖ ប្រហែល ២២ ០០០នាក់
ផលប៉ះពាល់៖ ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានកម្រិតរញ្ជួយកម្រិតមធ្យមក៏ដោយ។
៩. រលកយក្សស៊ូណាមិប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ឆ្នាំ១៩៩៨
កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨
ទីតាំង: នៅជិតទីក្រុង Aitape
ការរញ្ជួយដី៖ ៧.០រ៉ិចទ័រ
ចំនួនអ្នកស្លាប់៖ ប្រហែល ២ ២០០នាក់
ផលប៉ះពាល់៖ បំផ្លាញភូមិជាច្រើនក្នុងរយៈពេលប៉ុន្មានវិនាទី និងជំរុញឲ្យមានការវាយតម្លៃឡើងវិញនៃយន្តការបង្ការរលកយក្សស៊ូណាមិ។
១០. ការរញ្ជួយដី និងរលកយក្សស៊ូណាមិនៅស៊ីរី ឆ្នាំ១១៣៨
កាលបរិច្ឆេទ៖ ខែតុលា ឆ្នាំ១១៣៨
ការរញ្ជួយដី៖ មិនមានកំណត់ត្រា
ចំនួនអ្នកស្លាប់៖ ការប៉ាន់ស្មានមានចាប់ពី ២០ ០០០នាក់ ទៅ ២៣០ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


