ព័ត៌មានអន្ដរជាតិ
ភ្លេចឬនៅ! ថ្ងៃ២៦ធ្នូ ២១ឆ្នាំមុន ស៊ូណាមិផ្តាច់ជីវិតមនុស្សជាង ៥ ៤០០នាក់ នៅថៃ
ស្របពេលមនុស្សម្នាទាំងឡាយកំពុងសប្បាយរីករាយនៅថ្ងៃឈប់សម្រាកបុណ្យណូអែល អ្នកខ្លះមិនដឹងឡើយថា សេចក្តីស្លាប់បានជិតចូលមកដល់ហើយ។

ថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៤ មហាសោកនាដកម្មដ៏សាហាវបំផុតមួយ បានឆក់យកជីវិតមនុស្សរាប់សែននាក់ នៅតាមបណ្តោយឆ្នេរនៃមហាសមុទ្រឥណ្ឌា។
នោះគឺ រលកយក្សស៊ូណាមិ ដែលបង្កឡើងដោយឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៩.១ រ៉ិចទ័រនៅបាតសមុទ្រនៃកោះស៊ូម៉ាត្រា ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។

យោងតាមគេហទំព័រ Britannica, វាជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ដែលវាយប្រហារប្រទេសជាច្រើននៅតំបន់អាស៊ី ដោយសម្លាប់មនុស្សប្រមាណ ២២៦ ៤០០នាក់ និងរាប់ម៉ឺននាក់ត្រូវរបួស ខណៈតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺភាគខាងជើងកោះស៊ូម៉ាត្រា ពោលនៅទីនោះមានមនុស្សជាង ១២០ ០០០នាក់ បាត់បង់ជីវិត ក្នុងចំណោមអ្នកស្លាប់សរុប ១៦៥ ៧០៨នាក់របស់ឥណ្ឌូណេស៊ី។
សម្រាប់មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ដល់ខ្ទង់រាប់សែននាក់បែបនេះគឺដោយសារតែ គ្រោះមហន្តរាយនេះកើតចំរដូវកាលឈប់សម្រាក ពោលគឺក្រោយបុណ្យណូអែលមួយថ្ងៃដែលសម្បូរទៅដោយទេសចរ ហើយម្យ៉ាងវិញទៀត កាលនោះ មហាសមុទ្រឥណ្ឌា មិនមានដាក់ប្រព័ន្ធព្រមានអំពីរលកយក្សទេ។

បើនិយាយត្រឹមប្រទេសថៃ គ្រោះធម្មជាតិនេះ សម្លាប់មនុស្សប្រហែល ៥ ៤០០ នាក់, ក្នុងនោះពាក់កណ្តាលគឺជាទេសចរបរទេសមកពីជាង ៤០ប្រទេស។
ក្រៅពីមនុស្សស្លាប់ ក៏មានអ្នកបាត់ខ្លួនជាង ២ ៨០០ នាក់ផងដែរ ខណៈសណ្ឋាគារ ផ្ទះសម្បែង និងជីវភាពអ្នកនេសាទរាប់ម៉ឺននាក់ត្រូវបានបំផ្លាញ។ សរុបជាទឹកប្រាក់ខាតបង់រាប់ពាន់លានដុល្លារ។

កាលនោះ ស៊ូណាមិបានវាយប្រហារខេត្តថៃចំនួន៦ដូចជា៖Phang Nga, Phuket, Krabi, Ranong, Trang និង Satun។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានរួចហើយថា អនាគតប្រទេសថៃ អាចនឹងជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបង្កជារលកយក្សស៊ូណាមិ បន្តទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


