ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ជួបរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាអាសន្នស៊ូណាមិ អាចប៉ះដល់ទាំងហ្វីលីពីននិងម៉ាឡេស៊ី
ប្រទេសឥណ្ឌូណេស៊ី កើតមានគ្រោះរញ្ជួយដីកម្រិតធ្ងន់ ឈានដល់ការទាញសញ្ញាអាសន្នរលកយក្សស៊ូណាមិ ខណៈឥទ្ធិពលរបស់វាក៏ជះដល់ហ្វីលីពីននិងម៉ាឡេស៊ីផងដែរ។

តាមការផ្សាយរបស់ CNA, រញ្ជួយដី ៧.៤រ៉ិចទ័រ បានវាយប្រហារនៅម៉ោង ៦:៤៨នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី២ខែមេសា មានចំណុចកណ្តាលក្នុងសមុទ្រ Molucca ក្បែរកោះ Ternate ជម្រៅ៣៥គីឡូម៉ែត្រ។
ស្របពេលជាមួយគ្នានោះ អង្គភាពអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានសង្កេតឃើញរលកយក្សស៊ូណាមិកម្ពស់០.៣ម៉ែត្រ នៅកោះ North Maluku របស់ឥណ្ឌូណេស៊ី ហើយព្រមានអំពីរលកយក្សដ៏គ្រោះថ្នាក់ ដែលអាចនឹងវាយប្រហារឆ្នេរសមុទ្រនៅក្នុងរង្វង់ចម្ងាយ ១ ០០០គីឡូម៉ែត្រ ដូចជានៅហ្វីលីពីននិងម៉ាឡេស៊ី ជាដើម។
មាសេចក្តីរាយការណ៍អំពី អគាររង្គើនៅក្នុងខេត្ត North Sulawesi និងនៅកន្លែងផ្សេងទៀត។ ទោះបីជាយ៉ាងណា ភ្លាមៗ មិនទាន់មានរបាយការណ៍អំពីអ្នករងគ្រោះនិងការខូចខាតអ្វីទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


