ព័ត៌មានអន្ដរជាតិ
ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ និងជម្លៀសពលរដ្ឋបន្ទាន់ ព្រោះរញ្ជួយដីកម្រិតធ្ងន់
រញ្ជួយដីកម្រិតធ្ងន់ ៧.៤រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុន ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ និងប្រកាសអាសន្ន ថែមទាំងជម្លៀសពលរដ្ឋជាបន្ទាន់ទៀតផង។

តាមការផ្សាយរបស់ NHK, រញ្ជួយដីវាយប្រហារនៅភាគខាងជើងប្រទេស ជាមួយចំណុចកណ្តាលមានជម្រៅ១០គីឡូម៉ែត្រ នៅជិតឆ្នេរ Sanriku។
ការព្រមានរលកយក្សស៊ូណាមិ បានប្រកាសនៅតំបន់ចំនួន៣ដូចជា Iwate, Aomori និង Hokkaido ខណៈរលកសមុទ្រត្រូវគេឃើញមានកម្ពស់រហូតដល់ទៅ ៣ម៉ែត្រឯណោះ។
ស្របពេលជាមួយគ្នានោះ ពលរដ្ឋរស់នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងតំបន់ខាងលើទាំង៣នេះ ត្រូវព្រមានឲ្យប្រញាប់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព រង់ចាំការជូនដំណឹងបន្ទាប់។
យោងតាមក្រុមអ្នកជំនាញរញ្ជួយដីបានឲ្យដឹងថា កម្លាំងរង្គើ គឺខ្លាំងដែលសមល្មមធ្វើឲ្យញ័រដល់អគារខ្ពស់ៗ ក្នុងទីក្រុងតូក្យូបាន ដ្បិតវាមានចម្ងាយរាប់រយគីឡូម៉ែត្រ ពីចំណុចកណ្តាលក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


