ព័ត៌មានអន្ដរជាតិ
រថភ្លើងធ្លាក់ផ្លូវនៅថៃ បណ្ដាលឲ្យមានអ្នករងរបួសច្រើននាក់
រថភ្លើងល្បឿនលឿនពិសេសដែលធ្វើដំណើរពីក្រុង Sungai Kolok ទៅកាន់ក្រុង Thep Aphiwat (បាងកក) បានធ្លាក់ផ្លូវកាលពីព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២៥នេះ នៅជិតស្ថានីយ៍ Kuiburi ក្នុងខេត្ត Prachuap Khiri Khan បណ្តាលឲ្យអ្នកដំណើរជាច្រើននាក់រងរបួស ក្នុងនោះក៏មានទាំងក្មេងៗផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺ នៅពេលទូរថភ្លើងទី១០, ១១ និង ១២ បានបើកធ្លាក់ផ្លូវ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលដល់អ្នកដំណើរដែលរងរបួស និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល។
ក្រុមហ៊ុនផ្លូវដែករដ្ឋនៃប្រទេសថៃ បានចេញសុំទោសជាសាធារណៈចំពោះហេតុការណ៍ដ៏អាក្រក់នេះ ខណៈការស៊ើបអង្កេតលើមូលហេតុនៃការធ្លាក់ផ្លូវកំពុងដំណើរការ។
នេះជាឧប្បត្តិហេតុមួយទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបង្ហាញពីបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដ៏ចាស់របស់ប្រទេសថៃ។ អាជ្ញាធរបានសន្យាពិនិត្យយ៉ាងហ្មត់ចត់លើពិធីការសុវត្ថិភាពនៅតាមបណ្តោយផ្លូវភាគខាងត្បូងប្រទេសដ៏សំខាន់មួយនេះ៕



ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


