Connect with us

ព័ត៌មានអន្ដរជាតិ

ការបាត់បង់គ្រីមៀរបស់អ៊ុយក្រែន៖ របៀបដែលរុស្ស៊ីអាច​កាត់ចូល​ជា​ឧបសម្ព័ន្ធ

បានផុស

នៅ

អ៊ុយក្រែន ​បាន​បាត់បង់​ឧបទ្វីប​គ្រីមៀរ​​ទៅ​ឲ្យ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៤ ដែល​ជា​ការ​ផ្លាស់ប្តូរ​ទឹកដី​ដ៏សំខាន់​បំផុត​មួយ​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី២។

ស្ពាននៅទីក្រុង Kerch ក្នុង​តំបន់​គ្រីមៀរ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រីមៀរ ដែលស្ថិតនៅលើសមុទ្រខ្មៅ គឺជាផ្នែកមួយរបស់អ៊ុយក្រែនយូរមកហើយ បន្ទាប់ពីសហភាពសូវៀតបានដួលរលំនៅឆ្នាំ​១៩៩១។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីតែងតែចាត់ទុកតំបន់នេះមានសារៈសំខាន់ ដោយសារប្រវត្តិសាស្ត្រ ទីតាំងយុទ្ធសាស្ត្រ និងប្រជាជនភាគច្រើននិយាយភាសារុស្សី។

នៅខែកុម្ភៈ​ឆ្នាំ​២០១៤ ភាពចលាចលនយោបាយនៅអ៊ុយក្រែនបានបង្ខំ​ឲ្យ​អតីត​ប្រធានាធិបតី Viktor Yanukovych ដែលជិតស្និទ្ធ​នឹង​ទីក្រុងមូស្គូ រត់​ភៀសខ្លួនចេញពីប្រទេស។ មិនយូរប៉ុន្មាន កង​កម្លាំង​ប្រដាប់អាវុធដោយគ្មានសញ្ញាយោធារបស់​រុស្ស៊ី ដែល​ក្រោយមកត្រូវបានបញ្ជាក់ថាជាទាហានរុស្ស៊ី បានកាន់កាប់ទីតាំងសំខាន់ៗនៅគ្រីមៀរ។

ប្រទេសរុស្ស៊ី បានរៀបចំការបោះឆ្នោតប្រជាមតិមួយនៅគ្រីមៀរ​យ៉ាងឆាប់រហ័សក្នុងខែមីនា​ឆ្នាំ​២០១៤។ ការបោះឆ្នោតដែលធ្វើឡើងក្រោមវត្តមានយោធាដ៏ខ្លាំងក្លា បានអះអាងថា មនុស្សភាគច្រើនចង់ចូលរួមជាមួយរុស្ស៊ី។ ក្នុងរយៈពេលប៉ុន្មានថ្ងៃ​បន្ទាប់ ទីក្រុងមូស្គូបាន​កាត់​បញ្ចូលគ្រីមៀរ​ជា​ឧបសម្ព័ន្ធ​​ជា​ផ្លូវការ។

អ៊ុយក្រែន និងភាគច្រើននៃពិភពលោក បានច្រានចោលការបោះឆ្នោតប្រជាមតិថាខុសច្បាប់ ដោយហៅការកាន់កាប់នេះថាជាការបំពានច្បាប់អន្តរជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់អំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន។

ហេតុអ្វីបានជាគ្រីមៀរ​សំខាន់ចំពោះរុស្ស៊ី?

គ្រីមៀរ​ជាជម្រក​​ឈរ​ជើង​របស់ Sevastopol ដែលជាមូលដ្ឋាននៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលផ្តល់​​ឲ្យ​ទីក្រុងមូស្គូចូលទៅកាន់សមុទ្រមេឌីទែរ៉ាណេ និងមជ្ឈិមបូព៌ា។ ឧបទ្វីបនេះក៏សម្បូរទៅដោយធនធានធម្មជាតិ និងបម្រើជាមជ្ឈមណ្ឌលទេសចរណ៍ ជាមួយនឹងអាកាសធាតុក្តៅ និងឆ្នេរសមុទ្រ។ សម្រាប់​រុស្ស៊ី ការ​គ្រប់គ្រង​គ្រីមៀរ​​ពង្រឹង​អំណាច​យោធា​ ធានា​ផ្លូវ​ដឹកជញ្ជូន និង​បង្កើន​មុខមាត់​របស់ខ្លួន​ជា​មហាអំណាច​សកល។

យ៉ាង​ណា​មិញ សម្រាប់​អ៊ុយក្រែន ការ​បាត់​បង់​នេះ​គឺ​ជា​ការ​ប៉ះ​ពាល់​ជាតិ និង​ផ្លូវ​ចិត្ត​ដ៏​ធំ ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​មិន​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ទៅ​លើ​រុស្ស៊ី។

ការ​​កាត់​បញ្ចូល​គ្រីមៀរ​​​​នេះ ​បាន​បង្ក​​ឲ្យ​​មាន​ទណ្ឌកម្ម​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី​មក​ទល់​នឹង​សព្វ​ថ្ងៃ។ វាក៏បានរួម​ចំណែក​ជាមូលហេតុ​មួយ​សម្រាប់សង្គ្រាមពេញ​ទំហឹង​របស់​រុស្ស៊ី​​លើ​អ៊ុយក្រែន​ដែលបានផ្ទុះឡើងនៅឆ្នាំ​២០២២​ផង​ដែរ។

ជាងមួយទសវត្សរ៍​មក​នេះ គ្រីមៀរ​នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដោយមាន​ភាគរយ​តិចតួច​ណាស់​ដែល​វា​អាចត្រូវ​បាន​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​អ៊ុយក្រែន​វិញ បើទោះបីជា​មាន​អន្តរជាតិ​លូក​ដៃ​ចូល​ជួយ​ក៏ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម