ព័ត៌មានអន្ដរជាតិ
តើសង្រ្គាមប៉ុន្មានដែល ត្រាំ ពិតជាបានបញ្ចប់?
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ចប់សង្រ្គាមនិងជម្លោះពី ៦ ទៅ ៧ក្នុងអាណត្តិទីពីររបស់លោក ថែមទាំងផ្តល់យោបល់ថាលោកសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។ ប៉ុន្តែការស៊ើបអង្កេតដោយ BBC Verify បង្ហាញថាខណៈពេលដែលត្រាំបានសម្របសម្រួលបទឈប់បាញ់មួយចំនួនជោគជ័យ តែជម្លោះភាគច្រើននៅតែមិនទាន់ដោះស្រាយទាំងស្រុងនោះទេ។

ខាងក្រោមនេះគឺជាជម្លោះនិងសង្គ្រាមដែលលោក ត្រាំ លូកដៃធ្វើជាអ្នកសម្របសម្រួល៖
ការបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលមានការប្រយុទ្ធគ្នាមានរយៈពេល ១២ ថ្ងៃកាលពីខែមិថុនា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសបទឈប់បាញ់និងបញ្ឃប់ការប្រយុទ្ធគ្នាបន្តទៀត ប៉ុន្តែអ្នកជំនាញនិយាយថា គ្មានកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ត្រូវបានសម្រេចទេ ហើយអ៊ីស្រាអែលបានគំរាមកំហែងការវាយប្រហារបន្ថែមទៀត។
ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន លោក ត្រាំ បានទាមទារការបញ្ចប់អរិភាពក្នុងខែឧសភា បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅតំបន់កាស្មៀរ។ ប៉ាគីស្ថានបានសរសើរលោកត្រាំដែលជួយសម្របសម្រួល ប៉ុន្តែឥណ្ឌាបានទទូចថាបទឈប់បាញ់ត្រូវបានព្រមព្រៀងដោយផ្ទាល់រវាងប្រទេសទាំងពីរ មិនមែនសម្របសម្រួលដោយសហរដ្ឋអាមេរិកទេ។
នៅប្រទេសរវ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោក ត្រាំ បានជួយត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោនដែលមានការសាទរបានទទួលជោគជ័យ ប៉ុន្តែការវាយប្រហារយ៉ាងសាហាវដោយក្រុមឧទ្ទាម M23 នៅតែបន្ត ដែលបង្កើនការសង្ស័យអំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងនេះ។

ចំពោះប្រទេសថៃ និងកម្ពុជា បន្ទាប់ពីថៃឈ្លានពានកម្ពុជា លោក ត្រាំ បានដាក់សម្ពាធភាគីទាំងពីរដោយការគំរាមកំហែងពីផលវិបាកពាណិជ្ជកម្មក្នុងអំឡុងពេលជម្លោះព្រំដែនមួយរយៈពេលខ្លី។ បទឈប់បាញ់មួយបានកើតឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាសំខាន់។
លោក ត្រាំ ក៏បានធ្វើជាម្ចាស់ផ្ទះសម្របសម្រួលឲ្យមេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់នៅសេតវិមានក្នុងខែសីហានេះ ដោយសម្រេចបានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍លើតំបន់ Nagorno-Karabakh ។ អ្នកជំនាញនិយាយថាតួនាទីរបស់ត្រាំមានសារៈសំខាន់ ប៉ុន្តែព្រមានថាសន្តិភាពមានភាពផុយស្រួយ។

ភាពតានតឹងរវាងប្រទេសអេហ្ស៊ីប និងអេត្យូពីជុំវិញទំនប់ទឹក Nile ត្រូវបានលោក ត្រាំ ហៅថាជា «សង្រ្គាម» ដែលលោកបានបញ្ឈប់។ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងផ្លូវការត្រូវបានចុះហត្ថលេខាទេ ហើយការខ្វែងគំនិតគ្នានៅតែមិនអាចដោះស្រាយបាន។
លើសពីនេះ លោក ត្រាំ បានអះអាងថា បានរារាំងជម្លោះរវាងប្រទេសស៊ែប៊ី និងកូសូវ៉ូ ដោយការព្រមានអំពីការពិន័យពាណិជ្ជកម្មទៅលើប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញកត់សំគាល់ថា ប្រទេសទាំងពីរមិនមានសកម្មភាពធ្វើសង្រ្គាមទេ ដែលធ្វើឲ្យការអះអាងនេះមានការយល់ច្រឡំ។
សរុបមក ការអន្តរាគមន៍របស់លោក ត្រាំ ជួនកាលមានឥទ្ធិពលលើបទឈប់បាញ់ ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលនាំទៅរកសន្តិភាពយូរអង្វែង។ អ្នកវិភាគនិយាយថាកំណត់ត្រារបស់លោកត្រាំហាក់ដូចជាហួសហេតុពេក ដោយជម្លោះភាគច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន ប៉ុណ្ណោះជាជាងបញ្ចប់បានទាំងស្រុង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


