ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ការពិភាក្សាដោយផ្ទាល់ជាមួយ ពូទីន ជាផ្លូវ«ដ៏មានប្រសិទ្ធភាពបំផុត» ដើម្បីសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវជាថ្មីម្តងទៀតឲ្យមានជំនួបដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដោយបញ្ជាក់ថា វាជា «មធ្យោបាយឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុត» ដើម្បីបញ្ចប់សង្គ្រាម។

ថ្លែងក្នុងពិធីបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ខែសីហា លោក ហ្សេលេនស្គី បានសន្យាថានឹង«ជំរុញរុស្ស៊ីឆ្ពោះទៅរកសន្តិភាព»។ លោកបានបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបយល់ស្របថា អ៊ុយក្រែន «មិនទាន់ឈ្នះទាំងស្រុងនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ក៏មិនចាញ់ដែរ»។
ការជំរុញសម្រាប់កិច្ចប្រជុំកំពូលទ្វេភាគី កើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយលោក ពូទីន នៅរដ្ឋអាឡាស្កា និងការជួបជាមួយលោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន។ លោក ត្រាំ បានបង្ហាញពីក្តីសង្ឃឹមនៃការរៀបចំកិច្ចប្រជុំពូទីន-ហ្សេលេនស្គី និងក្រោយមកគឺជំនួបត្រីភាគី ដោយរួមបញ្ចូលទាំងវត្តមានរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកសម្រាប់កិច្ចប្រជុំកំពូលភ្លាមៗនៅមានភាពស្រពិចស្រពិលនៅឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានច្រានចោលលទ្ធភាពនេះ ដោយចោទប្រកាន់លោកខាងលិចថាកំពុងស្វែងរក «លេសដើម្បីរារាំងការចរចា» និងរិះគន់លោក ហ្សេលេនស្គី ដែលចង់បានកិច្ចប្រជុំ«ទាំងដៃទទេ»។ លោក Lavrov បានកំណត់លក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា ដូចជា អ៊ុយក្រែនត្រូវបោះបង់មហិច្ឆតាចូលអង្គការណាតូ និងយល់ព្រមពិភាក្សាបញ្ហាកាត់ទឹកដី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


