ព័ត៌មានអន្ដរជាតិ
ព្យុះ Kajiki ធ្វើឲ្យមានទឹកជំនន់យ៉ាងគំហុកក្នុងប្រទេសឡាវ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Laotian Times ទឹកជំនន់ភ្លាមៗបានវាយប្រហារផ្នែកជាច្រើននៃប្រទេសឡាវនៅព្រឹកថ្ងៃទី ២៦ សីហា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃដោយព្យុះត្រូពិច Kajiki ខណៈព្យុះនេះកំពុងមានឥទ្ធិពលខ្លាំងក្លាក្នុងប្រទេសវៀតណាម។

ទឹកជំនន់នេះបានវាយប្រហារខេត្តជាច្រើន រួមមាននៅក្នុងខេត្ត Khammouane ភូមិ Sivilay ក្នុងស្រុក Xaibouathong ផ្ទះពលរដ្ឋ និងផ្លូវបានលិចទឹក ដោយសារទឹកកើនឡើងហូរកាត់តំបន់ទំនាប។ ចំណែកខេត្តBolikhamxay វិញក៏រងការជន់លិចយ៉ាងធ្ងន់ធ្ងរដែរ ដោយទឹកនៅភូមិVang Ko បានហក់ឡើងលើស្ពានមួយក្នុងស្រុក Khamkeut និងកាត់ផ្តាច់ផ្លូវចូលក្នុងមូលដ្ឋាន។
ទីក្រុងវៀងចន្ទន៍ ក៏បានរាយការណ៍ពីឥទ្ធិពលព្យុះផងដែរ ដោយអាជ្ញាធរបានព្រមានថា ភ្លៀងកាន់តែច្រើនអាចនាំមកនូវទឹកជំនន់បន្ថែមទៀត។ អាជ្ញាធរឡាវបានជំរុញឱ្យប្រជាពលរដ្ឋទូទាំងខេត្តដែលរងគ្រោះត្រូវប្រុងប្រយ័ត្ន ធ្វើតាមការណែនាំសុវត្ថិភាព និងតាមដានព័ត៌មានទាន់ហេតុការណ៍ឱ្យបានដិតដល់ ខណៈព្យុះនេះបន្តបោកបក់តាមតំបន់។

គួរបញ្ជាក់ថាព្យុះKajikiកំពុងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅក្នុងប្រទេសវៀត ដោយមានមនុស្សម្នាក់មានស្លាប់និងមានអ្នករបួស៤នាក់ ខណៈព្យុះបានបោកបំប៉ើងដំបូងផ្ទះ៦២១ខ្នង ហើយផ្ទះ១៤៤ខ្នងត្រូវទឹកជន់លិច៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


