Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបាតុកម្មនៅបាងកក ប្រឆាំងការក្រាញននៀលអំណាចរបស់បក្ស ភឿថៃ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យទី៣១ខែសីហាឆ្នាំ២០២៥ មនុស្សរាប់រយនាក់បានធ្វើបាតុកម្ម ប្រឆាំងនឹងគណបក្សភឿថៃ ដែលមានបំណងបង្កើតរដ្ឋាភិបាលថ្មី ហើយនៅតែក្រាញននៀលនឹងអំណាច។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Nation, បាតុកម្មនេះធ្វើឡើងនៅវិមានជ័យជម្នះក្នុងទីក្រុងបាងកក ដែលមានលោក ភីឈិត ឆៃមង្គល ជាអ្នកដឹកនាំ។

បាតុករបានស្រែកប្រឆាំងនិងរិះគន់គណបក្សនេះ ដែលកំពុងចរចាជាមួយគណបក្សប្រជាជនថៃ ក្នុងការបញ្ចុះបញ្ចូលឲ្យបេក្ខជនគណបក្សភឿថៃ ឆៃកាសេម នីតិសិរី ដើម្បីទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រីថ្មី ក្រោយតុលាការធម្មនុញ្ញ សម្រេចដកតំណែង ផែថងថាន ស៊ីណាវ៉ាត្រ។

(រូបថត៖ Nation)

លោកភីឈិត ប្រាប់ទៅក្រុមអ្នកតវ៉ាថា បក្សភឿថៃនិយាយបានតែមាត់ប៉ុណ្ណោះ រឿងដែលថានឹងរំលាយសភាក្រោយការធ្វើប្រជាមតិ ព្រោះបក្សនេះតែងតែក្បត់សន្យារហូត ហើយបើសភាត្រូវរំលាយមែន បក្សភឿថៃនិងបក្សប្រជាជននៅតែអាចបង្កើតរដ្ឋាភិបាលថ្មីដដែល អ៊ីចឹងវានៅតែស្ថិតក្រោមឥទ្ធិពលរបស់ ថាក់ស៊ីន ដដែល។

កាលពីថ្ងៃសៅរ៍ គណបក្ស​​ប្រជាជនថៃ បាន​ដាក់​ការ​តថ្លៃ​អំណាច​ចុង​ក្រោយ​ជាមួយ​គណបក្ស​ដែល​​​នៅមានសិទ្ធិ​​តែងតាំង​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ដាក់​ការ​ទាមទារ​ដាច់ខាត គឺ​ «ត្រូវ​រំលាយសភា​និ​ង​ធ្វើប្រជាមតិ​​ធ្វើវិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ» ជាថ្នូរ​បោះឆ្នោត​គាំទ្រ​​​បេក្ខជន​នាយករដ្ឋមន្ត្រី​ឲ្យ​ឡើង​​កាន់​អំណាច​ ទោះបី​ក្នុងរយៈពេលខ្លី​ក៏ដោយ​។

(រូបថត៖ Nation)

​​លោក Thanathorn Juangroongruangkit មេបក្ស​​​​ប្រជា​ជន​ សារភាពថា លោក​បាន​ជួបជាមួយ ថាក់ស៊ីននៅព្រឹកថ្ងៃសៅរ៍ ដោយ​ក្នុងជំនួប​នោះ ​លោក​អះអាងថា លោកថាក់ស៊ីនចង់ពិគ្រោះជាមួយលោកថាតើបក្សប្រជាជននឹងបោះឆ្នោតគាំទ្រ ឆៃកាសេម នីតិសិរី ជានាយករដ្ឋមន្ត្រី​មក​ពី​គណបក្ស​ភឿថៃ​​ដែរឬទេ។

លោក Thanathorn និយាយថា៖«លោកបានប្រាប់ ថាក់ស៊ីនថា គណបក្សប្រជាជនមានជំហរច្បាស់លាស់លើបញ្ហានេះ ហើយពួកគេបានប្រកាសវាអស់រយៈពេលពីរខែមកហើយ។ លក្ខខណ្ឌ​សម្រាប់​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ណា​មួយ​គឺ​ត្រូវ​រំលាយ​សភា​ក្នុង​រយៈពេល​បួន​ខែ​និង​ធ្វើ​ប្រជាមតិ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ»​។

(រូបថត៖ Nation)

សូមជម្រាបថា បក្សប្រជាជន​​ត្រូវ​បាន​បង្កើត​ឡើងពីការ​​ប្រមូលផ្តុំ​តំណាង​រាស្រ្ត​​នៃ​គណបក្ស​ឆ្ពោះទៅមុខ​ ​ដែលត្រូវ​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​កាលខែ​សីហា​ឆ្នាំ​២០២៤។​

គណបក្ស​ឆ្ពោះ​ទៅមុខ​ បាន​ឈ្នះ​ការ​បោះឆ្នោ​​ត​​កាល​ពីខែ​ឧសភា​ឆ្នាំ​២០២៣ ប៉ុន្តែមេបក្ស លោក ភីថា លឹមចារើនរ៉ាត បាន​រងបណ្តឹង​ជាច្រើន និង ត្រូវ​បានរារាំង​មិន​​ឲ្យ​​ឡើង​ជានាយករដ្ឋមន្ត្រី ដោយសារ​​​សមាជិក​ព្រឹទ្ធសភា​បោះឆ្នោត​ប្រឆាំង​គាត់ ព្រោះ​តែ​ការ​ប៉ុន​ប៉ង​​ធ្វើវិសោធនកម្ម​​រដ្ឋធម្មនុញ្ញ ដើម្បី​បន្ថយអំណា​ច​ក្សត្រ និង ការ​ដក​​​​អំណាច​យោធ​​ពី​​កា​រជាប់​ពាក់​ព័ន្ធ​​នយោបាយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម