ព័ត៌មានអន្ដរជាតិ
ស្អែកនេះ កម្ពុជា នឹងមើលឃើញបាតុភូតចន្ទ្រគ្រាស «ព្រះចន្ទឈាម» ដ៏កម្រ
នៅរាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ ស្អែកនេះ ប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។

យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។
ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា Blood Moon ឬ ព្រះចន្ទឈាម។

សម្រាប់ព្រឹត្តិការណ៍នេះ កម្ពុជាក៏អាចមើលឃើញដែរនៅថ្ងៃស្អែក ពោលគឺអាចកើតឡើងចន្លោះម៉ោង១១:៣០នាទីយប់ ដល់ម៉ោង៣ព្រឹក ឈានចូលថ្ងៃចន្ទ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាប់ ព្រោះតែឥទ្ធិពលព្យុះ គេមិនដឹងថា តើនៅរាត្រីថ្ងៃអាទិត្យ អាកាសធាតុនឹងអំណោយផល សម្រាប់ការមើលចន្ទ្រគ្រាសនេះដែរឬក៏អត់នោះទេ។

ក្រៅពីកម្ពុជា ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ក៏អាចមើលឃើញបាតុភូត «ព្រះចន្ទឈាម» នេះដែរ ប៉ុន្តែតំបន់ដែលអាចទស្សនាព្រឹត្តិការណ៍នេះបានយ៉ាងល្អឥតខ្ចោះគឺនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងភាគខាងលិចប្រទេសអូស្រ្តាលី។
ដ្បិតតែក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាជាព្រឹត្តិការណ៍កម្រ ប៉ុន្តែតាមពិតទៅ អ្នកនឹងមិនត្រូវរង់ចាំយូរប៉ុន្មានទេដើម្បីទស្សនា «ព្រះចន្ទឈាម» ម្តងទៀត ព្រោះវានឹងកើតឡើងជាថ្មីនៅ ៨-៩ឆ្នាំក្រោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជា នឹងជួបបាតុភូតតារាសាស្រ្តដ៏ទាក់ទាញមួយ នាឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


