Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃកម្ពុជា បើកស៊ីហ្គេម ចំថ្ងៃ ពិភពលោក កើតបាតុភូតចន្ទ្រគ្រាស 

បានផុស

នៅ

កាលពីថ្ងៃទី២០ខែមេសា បាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្រ បានបង្ហាញខ្លួនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកនៅតំបន់ដាច់ស្រយាល Exmouth ក្នុងប្រទេសអូស្រ្តាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីព្រឹត្តការណ៍នោះ ក្រុមអ្នកវិទ្យសាស្រ្តបានបញ្ជាក់ថា ចន្ទ្រគ្រាស Penumbral នឹងចូលខ្លួនមកបង្ហាញឲ្យពិភពលោកឃើញវិញម្តង នៅថ្ងៃទី០៥ខែឧសភា ពោលគឺចំថ្ងៃដែលប្រទេសកម្ពុជា បើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការតែម្តង។

អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី នូវែលសេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងមើលឃើញចន្ទ្រគ្រាសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅរាជធានីភ្នំពេញ ប្រហែលជាមិនអាចមើលឃើញចន្ទ្រគ្រាសនេះទេ។

គួរបញ្ជាក់ថា ប្រទេស​កម្ពុជា នឹងរៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២​ និង​អាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២​ ឆ្នាំ​២០២៣​ ដែល​នឹង​ចាប់​ផ្តើម​បើក​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ក្នុងព្រឹត្តិការណ៍លើកនេះផងដែរ ​កម្ពុជា​​បាន​កំពុង​ធ្វើ​រឿង​ដ៏​អស្ចារ្យ​៣​យ៉ាងឲ្យអន្តរជាតិស្ងើចសរសើរនោះគឺ ១.អ្នក​គាំទ្រ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ដោយ​ឥត​គិត​​ថ្លៃ ២.មិន​យក​តម្លៃ​សិទ្ធិការ​ផ្សព្វផ្សាយ ការ​ផ្សាយ​ផ្ទាល់ និងការ​ផ្សាយ​បន្ត​ផ្ទាល់ និង៣.មិន​យក​តម្លៃ​លើ​ការ​ស្នាក់​នៅ ម្ហូប​អាហារ និង​ការ​ធ្វើ​ដំណើរ ​ពី​អត្តពលិក និង​ប្រតិភូកីឡា​អន្តរជាតិ​ដែល​ចូល​រួម៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម