Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជានិងពិភពលោក មើលឃើញបាតុភូតចន្ទ្រគ្រាស «ព្រះចន្ទឈាម» ដ៏កម្រ

បានផុស

នៅ

កាលពីរាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញឆ្នាំ២០២៥ ប្រទេសកម្ពុជានិងពិភពលោកទាំងមូល បានមើលឃើញបាតុភូតចន្ទ្រគ្រាស «ព្រះចន្ទឈាម» ដ៏កម្រ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សរាប់ពាន់លាននាក់ បានទស្សនាបាតុភូតនេះនៅពេលផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។

ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា Blood Moon ឬ ព្រះចន្ទឈាម។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ តំបន់ខ្លះនៃពិភពលោកត្រូវខកខាន ព្រឹត្តិការណ៍តារាសាស្រ្តដ៏អស្ចារ្យមួយនេះ ព្រោះតែអាកាសធាតុមិនអំណោយផល ដូចជាមេឃភ្លៀងនិងមានពពកដេរដាស។

នៅកម្ពុជាក៏ដូច្នេះដែរ បាតុភូតនេះអាចមើលឃើញនៅតំបន់ខ្លះ ឯតំបន់ខ្លះទៀតមិនអាចមើលឃើញទេដោយសារតែអាកាសធាតុ។ 

(រូបថត៖ Reuters)

ក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះ ត្រូវគេមើលឃើញចន្លោះម៉ោង១១:៣០នាទីយប់ ដល់ម៉ោង៣ព្រឹក ឈានចូលថ្ងៃចន្ទ។

ដ្បិតក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វាជាព្រឹត្តិការណ៍កម្រ ប៉ុន្តែតាមពិតទៅ អ្នកនឹងមិនត្រូវរង់ចាំយូរប៉ុន្មានទេដើម្បីទស្សនា «ព្រះចន្ទឈាម» ម្តងទៀត ព្រោះវានឹងកើតឡើងជាថ្មីនៅ ៨-៩ឆ្នាំក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្អែកនេះ កម្ពុជា នឹងមើលឃើញបាតុភូតចន្ទ្រគ្រាស «ព្រះចន្ទឈាម» ដ៏កម្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម