ព័ត៌មានជាតិ
កម្ពុជា នឹងជួបបាតុភូតតារាសាស្រ្តដ៏ទាក់ទាញមួយ នាឆ្នាំក្រោយ
បន្ទាប់ពីព្រឹត្តិការណ៍សូរ្យគ្រាសមហាកម្រនៅតំបន់អាមេរិកខាងជើង ធ្វើឲ្យផ្អើលពិភពលោកកាលពីថ្ងៃទី៨ខែមេសារួចមក ពេលនេះកម្ពុជាថ្មី សូមបង្វែចំណាប់អារម្មណ៍លោកអ្នក មកដឹងពីព្រឹត្តិការណ៍តារាសាស្រ្តមួយដែលប្រទេសកម្ពុជាយើង នឹងជួបប្រទះនាឆ្នាំក្រោយនេះ។

នោះគឺព្រឹត្តិការណ៍ចន្ទ្រគ្រាសពេញវង់ ឬគេហៅថា Total Lunar Eclipse ដែលនឹងកើតឡើងចំថ្ងៃទី៧ ឈានចូលថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២៥។
យោងតាមគេហទំព័រ Time and Date, បាតុភូតនេះ នឹងកើតឡើងរយៈពេលជាង៣ម៉ោង ពោលគឺចាប់ពីម៉ោង ១០និង២៨នាទីយប់ទៅ ហើយកន្លែងដែលអាចមើលឃើញចន្ទគ្រាសនេះទាំងស្រុងគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបង កំពង់ឆ្នាំង និងសៀមរាប។

បាតុភូតចន្ទ្រគ្រាសពេញលេញ គឺកើតឡើងនៅពេលភពផែនដី ស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ហើយព្រះចន្ទត្រូវរងស្រមោលពីភពផែនដី ដែលនាំឲ្យព្រះចន្ទជួបភាពងងឹត។
រម្លឹកទៅឆ្នាំ២០២២, នៅថ្ងៃអង្គារទី០៨ខែវិច្ឆិកា ប្រទេសកម្ពុជា ក៏ជួបប្រទះបាតុភូតចន្ទ្រគ្រាស “ព្រះចន្ទក្រហម” (Blood Moon) ដ៏កម្រមួយផងដែរ ដែលកាលនោះ ចន្ទ្រគ្រាសកើតឡើងរយៈពេល ៣ម៉ោង និង ២៧នាទី។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថ្ងៃកម្ពុជា បើកស៊ីហ្គេម ចំថ្ងៃ ពិភពលោក កើតបាតុភូតចន្ទ្រគ្រាស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


