ព័ត៌មានអន្ដរជាតិ
តើមេភូមិភាគ១ថ្មីរបស់ថៃ ជានរណា?
កាលពីសប្តាហ៍មុន ប្រទេសថៃ បានធ្វើការរុះរើយោធាប្រចាំឆ្នាំជាផ្លូវការ ហើយក្នុងនោះបុគ្គលដែលត្រូវឡើងឋានៈចូលកាន់តំណែងជាមេយោធភូមិភាគ១ ជាផ្លូវការចាប់ពីថ្ងៃទី១ខែតុលាទៅគឺឧត្តមសេនីយ៍ឯក Worayos Lueangsuwann។

លោក Worayos នឹងត្រូវទទួលបន្ទុកមើលការខុសត្រូវសន្តិសុខនៅទីក្រុងបាងកក និងខេត្តភាគកណ្តាលឈៀងខាងលិចប្រទេស រួមទាំងខេត្តដែលមានព្រំដែនជាប់កម្ពុជាផងដែរ។
ដូច្នេះតើលោក Worayos មានជានរណា?
ដ្បិតប្រវត្តិរបស់លោកមិនត្រូវបានគេផ្សព្វផ្សាយឲ្យទូលំទូលាយក៏ដោយ ប៉ុន្តែគេដឹងថា Worayos គឺជាមន្ត្រីយោធាជាន់ខ្ពស់ចាស់វស្សា នៅក្នុងជួរកងទ័ពភូមិន្ទថៃ។ លោកបានបញ្ចប់ការសិក្សាពីសាលានាយទាហានជាន់ខ្ពស់ Chulachomklao Royal Military Academy ជំនាន់ទី២៥។
បន្តការសិក្សានៅរាជបណ្ឌិត្យសភាយោធាចលចោមក្រឡ (CRMA) ក្នុងជួរកងទ័ពរហូតដល់បញ្ចប់ថ្នាក់នាយទាហានទ័ពជើងគោក និងចូលបម្រើការងារជាមន្ត្រីរាជការ។ រួចមក លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅមហាវិទ្យាល័យការពារជាតិ (NDC) ជំនាន់ទី៦៦ក្នុងឆ្នាំ២០២៣។
លោកធ្លាប់កាន់តំណែងជាប្រធានផ្នែកសេនាធិការ នាយករងនៃបញ្ជាការកងទ័ពពិសេស និងតំណែងបញ្ជាការដទៃទៀត មុននឹងឡើងមកកាន់តំណែងជាមេបញ្ជាការកងបញ្ជាការសង្គ្រាមពិសេស រួចក៏ក្លាយជាមេយោធភូមិភាគ១។
លោកចេញមកពីក្រុម វង្សទេវ័ន (Wongthewan) ដែលជាឆ្មាំការពារព្រះមហាក្សត្រ ហើយក៏មានទំនាក់ទំនងជាមួយ ខដេង (Kho Daeng) ដែលជាក្រុមមានការគាំទ្រពីសែរាជវង្សផងដែរ។ ដូច្នេះមានន័យថា បុគ្គលម្នាក់នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយសែរាជវង្សថៃ ឬអាចនិយាយបានថា ជាជំនិតរបស់ស្តេចថៃតែម្តង។
សូមជម្រាបថា Worayos នឹងត្រូវចូលជំនួសតំណែងរបស់លោក Amarit Boonsuya ហើយអាណត្តិរបស់លោក Worayos នឹងចប់នៅឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


