Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! ថៃ​បង្ហាញ​មុខ​មេភូមិភាគ​ថ្មីទាំង​៤រូប

បានផុស

នៅ

ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២​រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី​១​ខែតុលាឆ្នាំ​២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នា​​ថ្ងៃសុក្រ​ទី​៥​ខែ​កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក Worayos Luangsuwann មេបញ្ជាការរង យោធភូមិភាគ១ ឡើងជាមេបញ្ជាការយោធភូមិភាគ១
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក Weerayuth Raksil មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ២
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក Woratep Bunya មេបញ្ជាការរង យោធភូមិភាគ៣ ឡើងជាមេបញ្ជាការយោធភូមិភាគ៣
  • ឯកឧត្តម ឧត្តមសេនីយ៍ឯក Norathip Poynok មេបញ្ជាការរង យោធភូមិភាគ២ ឡើងជាមេបញ្ជាការយោធភូមិភាគ៤

មុខតំណែងសំខាន់ៗផ្សេង​ទៀត រួមមាន៖

  • ឧត្តមសេនីយ Ukridt Buntanont អគ្គមេបញ្ជាការរងនៃកងកំលាំងការពារជាតិ ឡើងឋានន្តរស័ក្តិជានាយសេនាធិការការពារជាតិ
  • ឧត្តមនាវីទោ Pairot Fuangchan អគ្គលេខាធិកាកងទ័ពជើងទឹក ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងទឹកថៃ
  • ឧត្តមសេនីយ៍ឯក Marshal Seksan Kantha ជំនួយការមេបញ្ជាការកងទ័ពអាកាសថៃ ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពអាកាសថៃ
  • ឧត្តមសេនីយឯក Amrit Bunsumya មេបញ្ជាការយោធភូមិភាគ១ តែងតាំងជាជំនួយការមេបញ្ជាការកងទ័ពជើងគោកថៃ
  • នាយឧត្តមសេនីយ៍ Tharapong Malakham អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
  • ឧត្តមសេនីយ៍ឯក Winthai Suwaree ប្រធានការិយាល័យប្រតិបត្តិការសន្តិសុខផ្ទៃក្នុងនៃកងទ័ពភូមិន្ទថៃ ត្រូវបានតែងតាំងជាលេខាធិការកងទ័ព

ការរុះរើនេះ ឆ្លុះបញ្ចាំងពីការបន្ត និងការបង្រួបបង្រួមក្នុងកងកម្លាំងប្រដាប់អាវុធ ចំពេលមានភាពមិនច្បាស់លាស់ខាងនយោបាយរបស់ប្រទេសថៃ ដោយយោធានៅតែរក្សាឥទ្ធិពលខ្លាំងក្នុងកិច្ចការជាតិ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម